សម្តេច​ប្រធានព្រឹទ្ធសភា​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​បន្ទាប់ពី​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​

1095
ចែករម្លែក

​ដោយ​:​សុផល​/​ភ្នំពេញ​:​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​និង​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​កាលពី​យប់់​ថ្ងៃទី​២៦​ខែតុលា​បាន​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ។​

​លោក​សឹម​កា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​និង​លោក​ទេ​ពង​ន​អនុប្រធាន​ទី​២​ព្រមទាំង​សមាជិក​សមាជិកា​ព្រឹទ្ធសភា​បាន​អញ្ជើញ​ទទួល​ស្វា​គម​ដំណើរ​វិលត្រឡប់់​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​គួរ​ជម្រាប​ថា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី ២៣ ដល់​ថ្ងៃទី ២៦​ខែតុលា​ឆ្នាំ ២០១៨​។​ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្ដេច​វិបុល​សេនា​ភក្តី​ប្រធានព្រឹទ្ធសភា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ។​

ជួបពិភាក្សា​ការងារ​ជាមួយ​លោក​លី​ចាង​ស៊ូ​(LiZhangs)​ប្រធានសភា​តំណាង​ប្រជាជន​ចិន​និង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មួយចំនួនទៀត​។​សម្តេច​ភក្តី​សាយឈុំ​និង​គណៈប្រតិភូ​ក៏បាន​អ​ញ្ជ​ញ​ទស្សនា​តំបន់​វប្បធម៌​និង​ឧស្សាហកម្ម​មួយចំនួន​ក្នុង​រដ្ឋធានី​ប៉េកាំង​ផងដែរ​៕S/

​ចំណងជើង​រូ​បថ​តៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​បាន​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​មាតុប្រទេស​វិញ​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​កាលពី​យប់​ថ្ងៃទី​២៦ តុលា​


ទីតាំងផ្សាយពាណិជ្ជកម្ម