​ណាហ្គា​វើ​លដ៍​មាន​លក់​ក្តាម​សៀង​ហៃ​និង​ម្ហូប​ពិសេស​ជាច្រើន​មុខ​

1379
ចែករម្លែក

​ដោយ​:​សុផល​/​ភ្នំពេញៈ​រដូវ​ក្តាម​សៀង​ហៃ​បានមក​ដល់​ហើយ​។​ក្នុង​រយៈពេល​មានកំណត់​ពី​ឥឡូវនេះ​រហូតដល់​ចុងខែ​វិច្ឆិកា​ណាហ្គា​វើ​លដ៍​មាន​លក់​ក្តាម​សៀង​ហៃ​ដែល​នាំចូល​ពី​ទីក្រុង​ជាំ​ង​ស៊ូ​ប្រទេស​ចិន​និង​ម្ហូប​ឆ្ងាញ់ៗ​ជាច្រើន​ជម្រើស​។

​ភោជនីយដ្ឋាន​ចិន​ប្រណីត​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៨ Fortune Palace (​ជាន់​ទី ១ ណាហ្គា​វើ​លដ៍​) និង Hall of Golden Chimes(​ជាន់​ទី​៥​ណាហ្គា​ទី​២)​មាន​បម្រើ​ម្ហូប​ពិសេស​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​ក្តាម​សៀង​ហៃ​ស្រស់ៗ​បំផុត​។ ក្តាម​សៀង​ហៃ​នេះ​មាន​ភាពល្បីល្បាញ​ដោយសារ​មាន​សាច់​ផ្អែម​និង​ពង​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​។

​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ក្តាម​សៀង​ហៃ​នេះ ត្រូវបាន​ច្នៃ​ដោយ​ខ​ជាមួយ​ស្រា​ចិន​ក្នុង​ឆ្នាំ​ថ្ម ឬ​ចម្អិន​ជាមួយ​ទឹកខ្មេះ​ខ្មៅ​ពិសេស​ដើម្បី​បង្កើន​រសជាតិ​ឲ្យ​ឆ្ងាញ់​ទ្វេដង​តាមបែប​ធម្មជាតិ​។​ចំណែក​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes វិញ លោកអ្នក​អាចមក​នំ​ប៉ាវ​ស្នូល​ក្តាម​ចំហុយ នំ​ប៉ាវ​ស្នូល​បង្គា និង​ប្រហិត​ក្តាម​សៀង​ហៃ​ក្នុង​ទឹក​ស៊ុប ។​ល​។

​ណាហ្គា​ក៏បាន​ណែនាំ​ឲ្យ​លោកអ្នក​មក​រីករាយ​ពិសា​ម្ហូប​កំពូល​រសជាតិ​តម្លៃ​១០​ដុល្លារ​នៅ​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​ទាំង​១០​នៅ​ណាហ្គា​វើ​លដ៍​ផងដែរ​ដែលមាន​បម្រើ​ម្ហូប​រសជាតិ​ដើម​មកពី​ជុំវិញ​ពិភពលោក​។​ដោយ​ចំណាយ​១០​ដុល្លារ​ប៉ុណ្ណោះ​លោកអ្នក​អាចមក​ពិសា​ប៉ាវ​ហ៊ឺ​និង​តៅហ៊ូ​នាំ​លាភ​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ឬ​មី​អ៊ីតាលី​ជាមួយ​មឹក​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano ។

ម្ហូប​ផ្សេងទៀត​ដែល​អ្នក​គួរ​សាកល្បង រួមមាន​បង្កង​ទន្លេ​ញាត់​ក្នុង​ត្រប់ បង្គា​ចៀន​ជាមួយ​ពង​ទាប្រៃ ត្រី​ឆ្ពង់​ឆា​សាច់គោ​តាត​តា​បាយ​រុំ​ត្រី​សាល​ម៉ុ​នប​ង្គា​តៅហ៊ូ​និង​ម្ហូប​ដែល​ពេញនិយម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​បម្រើ​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet បានីយដ្ឋាន​ណាហ្គា​រ៉ក់ ភោជនីយដ្ឋាន​កូរ៉េ Korean Grill ភោជនីយដ្ឋាន​ជប៉ុន Teppanyaki ភោជនីយដ្ឋាន​ឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន​Chopstick​និង​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក​។

​សម្រាប់​អ្នក​ដែល​ចង់​មក​ពិសា​ជា​លក្ខណៈ​ក្រុមគ្រួសារ​ឬ​មិត្ត​ភ័ក្តិ​សូម​អញ្ជើញ​មក​រីករាយ​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​និង​គ្រឿង​សមុទ្រ​ដែលមាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ តម្លៃ ៣៩​ដុល្លារ​សម្រាប់ ២ នាក់​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea នៅ​ជា​ន់ទី ២ ណាហ្គា​ទី ២ ដែលមាន​បម្រើ​ជា​រៀងរាល់ថ្ងៃ ពី​ម៉ោង ៥:៣០​ល្ងាច​ដល់​១០​យប់​រហូតដល់​ថ្ងៃទី ៣០ វិច្ឆិកា ។

​ដើម្បី​អបអរ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​លោក​អ្នក​អាច​រីករាយ​ពិសា​អាហារ​ប៊ុ​ហ្វេ​បែប​ខ្មែរ​ពេល​ល្ងាច​ដែលមាន​ម្ហូប​មកពី​ទូទាំង ២៥ រាជធានី​ខេត្ត​ទូទាំងប្រទេស​កម្ពុជា និង​ពិសា​ស្រា​បៀរ​អង្គរ​ថូ​ដោយ​សេរី ដែលមាន​បើក​បម្រើ​រៀងរាល់ថ្ងៃ​ពី​ម៉ោង​៥:៣០​ល្ងាច​ដល់​៩:៣០​យប់​តម្លៃ​១០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នាក់​នៅ​ភោជនីយដ្ឋាន The Pangea ។ មិនតែប៉ុណ្ណោះ លោកអ្នក​ទស្សនា​ការសម្តែង​សិល្បៈ​ប្រពៃណី និង​ភ្លេងខ្មែរ​ដោយផ្ទាល់​ថែម​ទៀតផង​ខណៈ​កំពុង​ពិសា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​៕S/

ចំណងជើង​រូបថត​:​ណាហ្គា​វើ​លដ៍ មាន​លក់​ក្តាម​សៀង​ហៃ និង​ម្ហូប​ពិសេស​ជាច្រើន​មុខ​

ទីតាំងផ្សាយពាណិជ្ជកម្ម