លោក​ម៉ា​ក្រុង​ច្រានចោល​ការអំពាវនាវ​ឱ្យ​បញ្ឈប់​ការលក់​អាវុធ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ការស្លាប់​អ្នកកាសែត​ឈ្មោះ​ខា​សូក​ជី​

818
ចែករម្លែក

​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃ​សុក្រ​ទី​២៦​តុលា​បាន​ច្រានចោល​ការដាក់​សម្ពាធ​ដើម្បីឱ្យ​បញ្ឈប់​ការលក់​អាវុធ​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​ឈ្មោះ ចា​ម៉ា​ល់ ខា​សូក​ជី ដោយ​និយាយថា ការអំពាវនាវ​បែបនេះ​គឺជា “​ប្រជាភិថុតិ​សុទ្ធសាធ​” ។​

​លោក​ម៉ា​ក្រុង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប្រា​ទី​ស្លា​វ៉ា (​របស់​ស្លូ​វ៉ា​គី​) ថា ការលក់​អាវុធ​ឱ្យទៅ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ ដែលជា​អតិថិជន​ធំជាងគេ​ទី ២ របស់​បារាំង​បន្ទាប់ពី​ឥណ្ឌា គឺ “​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​លោក​ខា​សូក​ជី​ឡើយ​”​។

​មេដឹកនាំ​បារាំង​រូបនេះ​បាន​និយាយ​ហាក់ដូច​ចង់​សំដៅទៅ​អាល្លឺម៉ង់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​កោតសរសើរ​ដល់​អ្នក​ដែល​និយាយថា “​យើង​នឹងមិន​លក់​អាវុធ​បន្ថែមទៀត​ទេ​!” ទោះបីជា​ពួកគេ​ដឹង​រឿង​គ្រប់យ៉ាង​ក៏ដោយ​»​។​

​លោក​បាន​បន្ថែមថា “​ពេលខ្លះ​ពួកគេ​លក់​អាវុធ​ច្រើនជាង​បារាំង​ទៅទៀត ដោយសារ​ការបណ្តាក់ទុន​រួមគ្នា​”​។​

​ការ​ថ្លែង​នេះ​ត្រូវបាន​គេ​បកស្រាយ​ថា​ជាការ​រិះគន់​ដ៏​កម្រ​មួយ​ទៅលើ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ជិតស្និទ្ធ​បំផុត​របស់​បារាំង បន្ទាប់ពី​អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ល​ឡា មឺ​គែល បានប្រកាស​ផ្អាក​ការលក់​អាវុធ​ឱ្យទៅ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ ជុំវិញ​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​ប្រឆាំង​នៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

​លោកស្រី​មឺ​គែល​បានបញ្ជាក់​ជំហរ​របស់​លោកស្រី​ក្នុងអំឡុងពេល​ទស្សនកិច្ច​មួយ​ទៅកាន់​ក្រុង​ប្រាក​។​

​លោកស្រី​បាន​និយាយថា “​យើង​ត្រូវការ​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​នេះហើយ​រហូតមកទល់​ពេលនេះ​យើង​នឹងមិន​ផ្គត់ផ្គង់​អាវុធ​ឱ្យទៅ​អារ៉ាប៊ីសាអ៊ូឌីត​ទេ​”​។​

​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​អារ៉ាប៊ីសាអ៊ូឌីត​ឱ្យជួយ​បញ្ចប់​វិបត្តិ​មនុស្សធម៌​ដែល​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​កំពុង​វាយ​តាម​អាកាស​យ៉ាង​សន្ធាប់​តាំងពី​ឆ្នាំ ២០១៥​។​

​លោកស្រី​បាន​បន្ថែមថា “​យើង​ប្រាកដជា​នឹង​ពិភាក្សាគ្នា​នៅក្នុង​សហភាព​អឺរ៉ុប​ដើម្បី​ធ្វើការ​ដោះស្រាយ​នូវ​អ្វីដែល​យើង​នឹង​អនុវត្ត​នាពេល​អនាគត​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែល ម៉ា​ក្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម