កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ ថ្ងៃ​សៅរ៍​ទី​២៧ ខែតុលា ឆ្នាំ​២០១៨

1005
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល ២០១៨/ ២០១៩
(21:00) Brighton vs Wolverhampton
(21:00) Fulham vs Bournemouth
(21:00) Liverpool vs Cardiff
(21:00) Southampton vs Newcastle
(21:00) Watford vs Huddersfield Town
(23:30) Leicester vs West Ham

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Liverpool vs Cardiff


​ ​
​ក្រុម Liverpool នៅ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅ​រដូវ​កាល​នេះ ដោយ​យកឈ្នះ​៧​ប្រកួត​ក្នុងចំណោម​៩​ប្រកួត​។ ពីរ​ប្រកួត​ផ្សេងទៀត ពួកគេ​ស្មើនឹង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្រុម​ឆេ​ល​ស៊ី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣​។​
​ ​
​ការប្រកួត​ពាក់កណ្តាល​សប្តាហ៍ ពួកគេ​អាច​យកឈ្នះ​ក្រុម Red Star ក្នុង​ទឹកដី​ដោយ ស្រួល​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​នៅពេលនេះ ម៉ូ សាឡា (Mo Salah) រកបាន​៣​គ្រាប់​សម្រាប់​ពីរ​ប្រកួត​ចុងក្រោយ​សម្រាប់​ក្លឹប​នេះ​។ ក្រុម Liverpool មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​១០​ប្រកួត​ចុងក្រោយ​ដោយ​មានតែ​ក្រុម​ឆេ​ល​ស៊ី ប៉ុណ្ណោះ​ដែល​អាច​យកឈ្នះ​ពួកគេ​ក្នុង​១៧​ប្រកួត​ចុងក្រោយ​។​
​ ​
​ពហុកីឡាដ្ឋាន Anfield បាន​ក្លាយជា​បន្ទាយ​ដ៏​រឹងមាំ​សម្រាប់​ក្រុម Liverpool ដោយ​មិនទាន់​បរាជ័យ​នៅឡើយ​ក្នុង​២៥​ប្រកួត​ចុងក្រោយ​នៅលើ​ទឹកដី​នេះហើយ​រក្សាបាន ឃ្លី​ន​ស៊ីត​៩​លើក​ជាប់​គ្នា​ចាប់តាំងពី​ខែកុម្ភៈ​។​
​ ​
​កាលពី​ចុង​សប្តាហ៍​មុន ក្រុម Cardiff City យកឈ្នះ​ប្រកួត​ដំបូង​របស់ខ្លួន​ចាប់តាំងពី វិលត្រឡប់​មកកាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ពួកគេ​បាន​យកឈ្នះ​ក្រុម Fulham ៤-២ ក្នុង​ទឹកដី ។​
​ ​
​ការរកបាន​៤​គ្រាប់​ពិតជា​មិនធម្មតា​ទេ​សម្រាប់​ក្រុម Cardiff ដោយសារ​ពួកគេ​ធ្លាប់​រកបាន ត្រឹម​២​គ្រាប់​ក្នុង​៨​ប្រកួត​កន្លងមក​។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឹកដី​មិនជា​ល្អ​ប៉ុន្មាន​ទេ​សម្រាប់​ក្រុម Cardiff ។ ពួកគេ​អាច​រកបាន​ត្រឹម​១ ពិន្ទុ​ឆ្លងកាត់​៤​ប្រកួត ដោយ​ចាញ់​៣​និង​រកបាន​ត្រឹម​១​គ្រាប់​។ សម្រាប់​ការប្រកួត​នេះ ក្រុម Liverpool មានប្រៀប​ឈ្នះ​ច្រើនជាង​៕
​ទស្សន​: Liverpool 3-0 Cardiff

•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០១៨/ ២០១៩
(18:00) Girona vs Rayo Vallecano
(21:15) Ath. Bilbao vs Valencia
(23:30) Celta Vigo vs Eibar
(23:30) Levante vs Leganes
(01:45) Atl. Madrid vs Real Sociedad

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atl.Madrid vs Real Sociedad


​ ​
​វា​គឺជា​ការប្រកួត​ដ៏​សំខាន់​របស់​ក្រុម Atletico Madrid ខណៈ​ពួកគេ​ព្យាយាម​បំភ្លេច ចោលការ​ប្រកួត​ចាញ់​ក្រុម Dortmund ទោះបីជា​យ៉ាងណា វា​មិនមែនជា​រឿង​អាម៉ាស់ ពេក​ទេ​ចំពោះ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ ដែលមាន​រដូវ កាល​ល្អ​និង​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​។ ក្រុម Dortmund មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​នៅ​រដូវ​កាល​នេះ​។​
​ ​
​ងាក​មក​ការប្រកួត​ក្នុងស្រុក​វិញ ក្រុម Atletico ទើបនឹង​ចាញ់​មួយ​ក្នុង​ប្រកួត​ប៉ុណ្ណោះ​ក្នុង ចំណោម​៩​ប្រកួត​ក្នុង​លី​ក ហើយនឹង​ស្វះស្វែង​ប៉ះប៉ូវ​ចំពោះ​បរាជ័យ​នេះ​វិញ​តាមរយៈ ការយក​ឈ្នះ​ក្រុម Real Sociedad ក្នុងជំនួប​ចុង​សប្តាហ៍​នេះ​។​
​ ​
​ក្រុម Atletico ល្បីល្បាញ​ដោយសារ​ប្រព័ន្ធ​ការពា​រឹងមាំ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ ពួកគេ​ហាក់ដូចជា​ធ្វើ​មិន​បានល្អ​ទេ​ដោយ​ពួកគេ​អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​ត្រឹម​១​ក្នុង​៤ ប្រកួត​ចុងក្រោយ​។​
​ ​
Atletico គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​បី​ដែល​ទើបនឹង​ចាញ់​១​ប្រកួត​នៅ​រដូវ​កាល​នេះ ហើយ​ប្រកួត​នេះ​គឺជា​ប្រកួត​ដែល​ពួកគេ​សង្ឃឹម​ឈ្នះ​ច្រើន​។​
​ ​
​ប៉ុន្តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្រុម Sociedad រកបាន​២​គ្រាប់​ច្រើនជាង​ក្រុម Atletico ។ ក្រុម Real Sociedad មាន​ប្រព័ន្ធ​ការពារ​អន់​ហើយ​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​របូត​១១​គ្រាប់​។​
​ ​
​ក្រុម Atletico នឹងមាន​អារម្មណ៍​សប្បាយចិត្ត​នៅពេល​ប្រកួត​ក្នុង​ទឹកដី ទី​ដែល​ពួកគេ​មិន ទាន់​ស្គាល់​ពាក្យ​ថា ចាញ់​សោះ​ក្នុង​៥​ប្រកួត​នៅ​រដូវ​កាល​នេះ ដោយ​ឈ្នះ​៤​និង​ស្មើ​១​ប្រកួត​។ ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​និង​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​៤​ប្រកួត​ក្នុង​លី​ក ក្នុង​ទឹកដី​រហូតមកទល់​ពេលនេះ​ហើយ​ពួកគេ​ទើប​ចាញ់​១​ក្នុងចំណោម​១៥​ប្រកួត​ចុងក្រោយ ក្នុង​លី​កដោយ​ឈ្នះ​១០​ប្រកួត​។​
​ ​
​ក្នុង​១៥​ប្រកួត​ក្នុង​ទឹកដី ពួកគេ​រក្សាបាន​ឃ្លី​ន​ស៊ីត​១១​លើកចុងក្រោយ​។ ពួកគេ​ជួប​ជាមួយ​ក្រុម Sociedad ដែល​ឈ្នះ​៣​ប្រកួត​ក្នុង​៥​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ប៉ុន្តែ​១៥​ប្រកួត​ចុងក្រោយ ក្រុម Sociedad អាច​រកបាន​ជ័យជម្នះ​ត្រឹម​៤​ប្រកួត​គត់​និង​ចាញ់​៨​ដោយ​រក្សា​ឃ្លី​ន​ស៊ីត បាន​៤​លើក​។​

​ក្រុម Sociedad បាន​យកឈ្នះ​ក្រុម Atletico 3-0​ក្នុងជំនួប​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ស្ថិតិ​ឈ្នះ របស់​ពួកគេ​ឡើងដល់​២​ប្រកួត​ក្នុងចំណោម​ជំនួប​៤​លើក​ជាមួយ​ក្រុម Atletico ។ សម្រាប់​ការប្រកួត​នេះ ក្រុម Atletico មានប្រៀប​ជាង​ដោយសារ​ប្រកួត​ក្នុង​ទឹកដី​៕
​ទស្សន​: Atl.Madrid 2-0 Real Sociedad

•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨/ ២០១៩
(20:00) Atalanta vs Parma
(23:00) Empoli vs Juventus
(01:30) Torino vs Fiorentina

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Atalanta vs Parma


​ ​
​ក្រុម Parma ធ្វើ​មិន​បានល្អ​ទេ​ក្នុងជំនួប​លើកចុងក្រោយ ដោយ​ប្រកួត​ចាញ់​ក្រុម Lazio ប៉ុន្តែ​វា​មិនមែនជា​លទ្ធផល​អាក្រក់​ពេក​ដែរ​បើ​ពិនិត្យមើល​លើ​គុណភាព​រវាង​ក្រុម​ទាំងពីរ​។ ពួកគេ​ធ្លាប់​រកបាន​ជ័យជម្នះ​២​ប្រកួត​មុននេះ​។​
​ ​
​ពួកគេ​ប្រកួត​ចាញ់​ក្រុម Napoli និង​ក្រុម Juventus ផងដែរ​ហើយ​ការប្រកួត​ដែល​ពួកគេ មិនគួរ​ចាញ់​នោះ​គឺ​បរាជ័យ​ដោយសារ​ក្រុម SPAL នៅ​រដូវ​កាល​នេះ​។ សម្រាប់​ក្រុម​ដែល​ធ្លាប់ យកឈ្នះ​ក្រុម Inter និង​ក្រុម Genoa ប្រាកដ​ណាស់ ពួកគេ​មានគុណ​ភាព​ហើយ​យើង សង្ឃឹមថា ពួកគេ​នឹងធ្វើ​បានល្អ​នៅពេល​ជួប​ជាមួយ​ក្រុម Atalanta ដែល​ឈរ​នៅ​លេខ​រៀង ទី​១៥ នៅលើ​តារាង​និង​មាន​៣​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។​
​ ​
​ការប្រកួត​ក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ ក្រុម Parma ធ្លាប់​លេងបួន​ប្រកួត​ដោយ​ចាញ់​២ ប្រកួត​គឺ​ចាញ់​ក្រុម SPAL និង​ក្រុម Napoli ស្របពេល​ពួកគេ​យកឈ្នះ​ក្រុម Inter និង​ក្រុម Genoa​។ ពួកគេ​ប្រាកដជា​គ្របដណ្តប់​លើ​ក្រុម Atalanta ដែល​មិនទាន់​រកបាន​ជ័យជម្នះ ក្នុង​បី​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី បន្ទាប់ពី​រកបាន​ត្រឹម​១​ពិន្ទុ​ឆ្លងកាត់​៩​ប្រកួត​។ ពួកគេ​ក៏​មិនទាន់ រកបាន​គ្រាប់​បាល់​ផងដែរ​ក្នុង​បី​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី​។​
​ ​
​ក្រុម Parma ឈរ​នៅ​លេខ​រៀង​ទី​១១​និង​ចាញ់​ក្រុម​លេខ​រៀង​ទី​៥​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ហើយ​ពួកគេ​ស្វះ​ស្វែងរក​ពិន្ទុ ដើម្បី​ឈាន​មួយកម្រិត​ទៀត​។​
​ ​
​ក្រុម Parma ធ្លាប់​យកឈ្នះ​ក្រុម Atalanta ក្នុង​៣​ប្រកួត​ចំណោម​៥​ប្រកួត​ចុងក្រោយ និង​ចាញ់​ត្រឹម​១​ប្រកួត​ស្របពេល​រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក​។ នេះ​អាចជា​ឱកាស​ដែល​ពួកគេ ត្រូវ​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​១០​នៅ​ក្របខណ្ឌ Serie A ៕
​ទស្សន​: Atalanta 1-2 Parma

•​ ​ក្របខណ្ឌ​បារាំង League 1 រដូវ​កាល ២០១៨/ ២០១៩
(22:00) Angers vs Lyon
(01:00) Amiens vs Nantes
(01:00) Guingamp vs Strasbourg
(01:00) Lille vs Caen
(01:00) Monaco vs Dijon
(01:00) Toulouse vs Montpellier

•​ ​ក្របខណ្ឌ Bundesliga រដូវ​កាល ២០១៨/ ២០១៩
(20:30) Dortmund vs Hertha Berlin
(20:30) Fortuna Dusseldorf vs Wolfsburg
(20:30) Hannover vs Augsburg
(20:30) Mainz vs Bayern Munchen
(23:30) Hoffenheim vs Stuttgart

ទីតាំងផ្សាយពាណិជ្ជកម្ម