​អ្នកវិនិយោគទុន​ក្រៅប្រទេស​ពិភាក្សាគ្នា អំពី​ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល​

1048
ចែករម្លែក

​ដោយ​:​សុផល​/​ភ្នំពេញ​:​អ្នកវិនិយោគទុន​អន្តរជាតិ​មកពី​ប្រទេស​ជាច្រើន​ដែល​រួមមាន​វិនិយោគិន​ចិន​ផងដែរ​នោះបាន​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​ពី​ការបង្កើត​រូបិយ​ប័​ណ្ឌ​ឌីជីថល​ដែល​អាច​យកទៅ​ប្រើប្រាស់​នៅ​វិស័យ​មួយចំនួន​។​ជំនួប​ពាណិជ្ជ​កម្មនេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា នៅ​ណាហ្គា​វើ​លដ៍​។​

​សហគ្រាស​ជា ដៃគូ​សហការ​ក្នង​ជំនួប​នេះ​រួមមាន​៖​ក្រុមហ៊ុន អភិវឌ្ឍន៍​បច្ចេកវិទ្យា​កសិកម្ម​អូស្ត្រាលី បេឡា​អភិវឌ្ឍន៍​កសិកម្ម​ស្វ៊ី​ស​និង​បេឡា​ពាណិជ្ជកម្ម​អាស៊ី​ព្រមទាំង​ក្រុមហ៊ុន​ឧបត្ថម្ភ​ផ្នែក​ទីផ្សារ​ផ្សេងៗ​ទៀត​មានដូចជា​៖​ក្រុមហ៊ុន​អុ​ប​ប៉ូ ក្រុមហ៊ុន​អាកាសចរណ៍ Shenzhen និង​ក្រុមហ៊ុន Expedia ។​

​លោក Edward Miller ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន One Financial Corporation បានឱ្យដឹងថា : ជំនួប​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ ជា​ជំហាន​ឆ្ពោះទៅរក​រូបិយ​ប​ណ្ឌ​ឌីជីថល One Agriculture Coin ដែល​ផ្តល់ជូន​នូវ​មុខងារ​ជាច្រើន​ដើម្បី​បង្កើន​តម្លៃ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​។​

​រូបិយ​បណ្ណ​OneAgricultureCoin​នេះ​នឹង​អាច​ប្រើប្រាស់​នៅក្នុង​វិស័យ​កាស៊ីណូ​ដែល​បង្កើត​ភាពជា​ដៃគូ​ជាមួយ​កាស៊ីណូ​ជាច្រើន​នៅ​អាស៊ី និង បង្កើត​ការផ្លាស់ប្តូរ​សាច់ប្រាក់​។​វិស័យ​ទេសចរណ៍ អាច​ប្រើប្រាស់​វា ជា​ថ្នូរ​នឹង​សំបុត្រ​យន្តហោះ​ថ្លៃ​សណ្ឋាគារ​និង​ដៃគូ​បដិសណ្ឋាកិច្ច​ផ្សេងទៀត​ជាច្រើន​និង​ប្រើប្រាស់​ក្នុង​វិស័យ​IPO-ICO Exchange​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ One Agriculture Coin នឹង​ក្លាយជា​រូបិយ​បណ្ណ​រួមមួយ​និង​ជា​ទ្រព្យ​សមក្ម​មួយ នៃ វិស័យ​ហិរញ្ញវត្ថុ​ទៅ​ពេលអនាគត​។​លោក​បាន​ឱ្យដឹងទៀតថា One Financial Corporation បាន​បង្កើត​តម្លៃ​សាជីវកម្ម​របស់ខ្លួន​តា​មរយៈ​ការផ្តល់​មូលនិធិ​នានា ពី​វិនិយោគិន​ជាច្រើន និង វិនិយោគ​ឡើងវិញ​ទៅលើ​ការអភិវឌ្ឍន៍​កសិកម្ម ដែលមាន​ការទិញ​ដីធ្លី ការបង្កើន​ម៉ាក​ផលិតផល បច្ចេកវិជ្ជា​កសិកម្ម​ថ្មីៗ​និង​ផ្នែក​ផ្សេងៗ​ទៀត​ជាច្រើន​។

​នៅ​ឆ្នាំ​២០១៦​វិនិយោគិន​ដែលជា​ដៃគូ​បាន​នាំយក​ម្រេច​កំពត​នៃ​ប្រទេស​កម្ពុជា​ទៅលើ​ទីផ្សារ​ហើយក៏​បាន​ចាប់​ឱកាស​ដ៏​ពិសេស​នេះ​ដើម្បី​ក្លាយជា​តួ​អង្ស​ដ៏​ធំ​បំផុត និង មាន​សក្តានុពល​ខ្ពស់​។ ​បន្ទាប់មក​ពួកគាត់​បាន​ណែនាំ​បច្ចេកវិទ្យា​កសិកម្ម​រប​ស់​ខ្លួន​ទៅក្នុង​កសិដ្ឋាន​ដាំ​ម្រេច​ជាច្រើន​និង​បន្តដំណើរ​ទៅមុខទៀត​ដើម្បី​រួមបញ្ចូល​ដំណើរការ​នៃ​ការដាំដុះ​ការកែច្នៃ​ការ​វេច​ខ្ចប់​ការចែក​ចាយ​និង​ការនាំចេញ​ជាដើម​៕S/

​អ្នកវិនិយោគទុន​ក្រៅប្រទេស​ពិភាក្សាគ្នា អំពី​ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល​

ទីតាំងផ្សាយពាណិជ្ជកម្ម