បាយ​ឆា​ប្រេងខ្យង​

2597
ចែករម្លែក
  • 7
    Shares

+ គ្រឿងផ្សំ​
– សាច់ជ្រូក​ចិញ្ច្រាំ ៣​ខាំ​
– ខ្ទឹមស ៤​កំពឹស​
– ម្ទេស​ស្រស់​៣​ផ្លែ​
– ម្ទេស​ក្រៀម​៣​ផ្លែ​
– ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– បាយ​ឆ្អិន​២​ចានចង្កឹះ​
– ជីរ​ម្រះព្រៅ​

+ វិធី​ធ្វើ​
– បុក​ខ្ទឹមស ម្ទេស​ស្រស់ និង​ម្ទេស​ក្រៀម​ឲ្យ​ម៉ត់​
– ដាក់​ខ្ទះ​ដាក់​ប្រេងឆា​បន្តិច រួច​ដាក់​ខ្ទឹម​បុក​ម្ទេស​ចូល រលីង​វា​ឲ្យ​ឈ្ងុយ​សឹម​ដាក់​សាច់ជ្រូក ចិញ្ច្រាំ​ចូល ឆា​ឲ្យ​រីង​ទឹក​បន្តិច​រួច​ចាក់ទឹក​ធម្មតា​ចូល​បន្តិច​ទុក​ឲ្យ​គោក​ទឹក​បន្តិច​វិញ​សឹម​ដាក់ ប្រេងខ្យង ទឹកត្រី និង​ស្ករស ឆា​វា​ឲ្យ​គោក​ទឹក​បន្តិច​ហើយ​ដាក់​បាយ​ចូល​ឆា​ត្រឡប់​ចុះឡើង​ឲ្យ សព្វ រួច​ដាក់​ជីរ​ចូល​តាម​ក្រោយ​រួច​ជាការ​ស្រេច ៕ ប្រភព​: Ying Worl Food​