គុណភាព​ខ្យល់អាកាស​ឥណ្ឌា​កាន់តែ​អាក្រក់ ដោយ​អាជ្ញាធរ​ណែនាំ​អ្នក​ចេញទៅ​ក្រៅ​ផ្ទះ​ពាក់​ម៉ាស់​មុខ​

2944
ចែករម្លែក

គុណភាពខ្យល់អាកាសនៅទីក្រុងញូដែលី ប្រទេសឥណ្ឌា​ គឺកាន់តែអាក្រក់ ដោយអាក្រក់ជិតស្មើនឹង៧ដងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសក្នុងកំឡុងពេលម៉ោងមមាញឹក។

គុណភាពខ្យល់អាកាសនៅរដ្ឋធានីឥណ្ឌានេះបានធ្លាក់ដល់ចំណាត់ថ្នាក់អាក្រក់បំផុតកាលពីថ្ងៃសុក្រទី២៦តុលាដោយអ្នកស្រុកនិងភ្ញៀវទេសចរត្រូវបានណែនាំឱ្យពាក់ម៉ាស់មុខការពារធូលី។

កម្រិតពុលខ្យល់អាកាសមធ្យមនៅទីក្រុងញូដែលីដែលមានកម្រិត PM2.5 កើនឡើងដល់កម្រិត១៨៧ជាងបរិយាកាសអាក្រក់នៅទីក្រុងឡុងដ៍នៅម៉ោងមមាញឹករយៈពេល២៧ម៉ោងនិងពេលមមាញឹកនៅទីក្រុង Birmingham រយៈពេល១៥ម៉ោង ។

កម្រិតខ្យល់អាកាសPM2.5 នេះ ត្រូវបានប្រើដើម្បីវាស់បរិមាណខ្យល់អាកាសអាក្រក់អាចធ្វើឱ្យស្ទះនិងប៉ះពាល់ដល់សួតមនុស្ស។

ក្រុមប្រឹក្សាត្រួតពិនិត្យបរិស្ថានជាតិឥណ្ឌាបានប្រកាសថាខ្លួននឹងព្រមានប្រជាជនឱ្យជៀសវាងការរត់ហាត់ប្រាណពេលព្រឹកនិងក្រោយថ្ងៃលិច និងត្រៀមទុកថ្នាំពេទ្យនៅក្បែរខ្លួនប្រសិនបើមានជំងឺហឺត។

ទិន្នន័យថ្មីៗនៃការពុលខ្យល់អាកាសពីអង្គការសុខភាពពិភពលោកដែលបានចេញផ្សាយកាលពីខែមីនាបាននិយាយថាប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១០ដែលមានខ្យល់អាកាសអាក្រក់ខ្លាំង នៅលើពិភពលោក៕ដោយ:សុខា/sn

ផ្សែងអ័ព្វដ៏ក្រាស់ គ្របដណ្តបពីលើទីក្រុងញូវដែលី ប្រទេសឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម