អាហារ​ត្រូវ​បរិភោគ​ដើម្បី​បង្ការ​ជំងឺមហារីក​

2787
ចែករម្លែក
  • 92
    Shares

​មហារីក​គឹជា​ជំងឺ​គួរឱ្យខ្លាច​។ អ្វីដែល​បង្ក​ឱ្យ​កោសិកា​ក្នុង​រាងកាយ​លូតលាស់​ខុស​ប្រក្រតី​ក្លាយទៅជា​កោសិកា​មហារីក គឺ ការឆ្លង​វីរុស ការជក់បារី ការ​ស្រូបយក​ជាតិគីមី (​ដូចជា​ជាតិគីមី​ឈ្មោះ Asbestos) ការ​រលាក​កម្តៅថ្ងៃ និង ការសេព​គ្រឿង​ស្រវឹង​។

​តែ​ទោះ​យ៉ាង​នៅមាន​អាហារ​ជាច្រើន​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​មហារីក​បាន ដោយសារ​វា​ផ្ទុក​ទៅដោយ​សារធាតុ​អង់​ទី​អុកស៊ីដ​ង់ សារធាតុ​រ៉ែ និង វីតាមីន​ជាច្រើន​។ ទទួលទាន​ពួកវា​រាល់ថ្ងៃ​អាចជួយ​លោកអ្នក​បង្ការ​ជំងឺមហារីក​បាន​។ ប្រសិនបើ​អ្នក​ធាត់ នោះ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​នឹង​កើនឡើង​។ ការ​ស្រក​ទម្ងន់​តាមរយៈ​ជីវជាតិ​អាហារ​ល្អៗ​ក៏​នឹង​ការពារ​លោកអ្នក​បាន​ដូចគ្នា​ដែរ​។

១. សារធាតុ​អា​ល់លៀម (Allium)
​ខ្ទឹមស​គឺ​ស្ថិត​ក្នុងចំណោម​ពពួក​ខ្ទឹម ដែល​ផ្ទុក​សារធាតុ​អា​ល់លៀម​ប្រឆាំងនឹង​ការលូតលាស់​កោសិកា​មហារីក និង​មាន​ប្រសិទ្ធភាព​ប្រឆាំង​មេរោគ​ផ្សេងៗ ជាពិសេស​សម្លាប់​បាក់តេរី​ឈ្មោះ H. pylori ដែលជា​ភ្នាក់ងារ​បង្ក​មហារីក​។​

២. សារធាតុ​គ្លុយ​កូ​ស៊ី​ណូ​ឡេ​ត (Glucosinolates)
​បន្លែ​ដូចជា ស្ពៃក្តោប ស្ពៃក្រញាញ់ ផ្កា​ខាត់ណា និង ស្ពៃ​ប្រូ​ខូ​លី គឺ​សុទ្ធតែជា​ប្រភេទ​បន្លែ​ផ្ទុក​សារធាតុ​គ្លុយ​កូ​ស៊ី​ណូ​ឡេ​ត​។ បន្លែ​ល្អ​ជាងគេ​គឺ​ស្ពៃ​ប្រូ​ខូ​លី ព្រោះ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើនណាស់​ដូចជា មហារីក​ក្រពេញ​ប្រូ​ស្តា​ត សួត ពោះវៀនធំ សុដន់ ប្លោកនោម ថ្លើម បំពង់ក ក្បាល មាត់ បំពង់​អាហារ និង ក្រពះ​។

៣. សារធាតុ​លី​កូ​ពី​ន (Lycopene)
​សារធាតុ​លី​កូ​ពី​ន​គឺ​សម្បូរ​នៅក្នុង​បន្លែ​មាន​សំបក​ក្រហម​រលោង ជាពិសេស​ប៉េងប៉ោះ​។ សារធាតុ​នេះ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។

៤. អាស៊ីត​អ៊ី​ឡា​ជីក (Ellagic acid)
​អាស៊ីត​អ៊ី​ឡា​ជីក​គឺជា​ធាតុ​មួយ​នៅក្នុង​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​។ ដើមឈើ​ភាគច្រើន​គឺ​ផលិត​អាស៊ីត​អ៊ី​ឡា​ជីក​ដើម្បី​ការពារ​ខ្លួន​វា​ប្រឆាំងនឹង​មេរោគ​។ អាស៊ីត​នេះ​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​មហារីក​ស្បែក ប្លោកនោម សួត បំពង់​អាហារ និង សុដន់​។ វា​សម្បូរ​នៅក្នុង​ផ្លែ​ស្ត្រ​បឺ​រី ទំពាំងបាយជូរ ផ្លែ​ប្ល៊ែ​ក​បឺ​រី រ៉ា​ស់​បឺ​រី ក្រែ​ន​បឺ​រី ផ្លែ​ទទឹម ត្របែក និង​គ្រាប់​វ៉​ល​ណាត់​។

៥. សារធាតុ​បេ​តា​ការ៉ូ​ទីន (Beta-carotene)
​សារធាតុ​បេ​តា​ការ៉ូ​ទីន​គឺ​សម្បូរ​នៅក្នុង​ការ៉ុត ផ្លែ​អា​ព្រី​ខន ស្ពៃ​ប្រូ​ខូ​លី ទំពាំងបាយជូរ ទំពាំង​បារាំង ស្ពៃក្រញាញ់ ខ្ទឹមបារាំង និង​ដំឡូងជ្វា​។ វា​ជួយ​ប្រឆាំងនឹង​ជំងឺមហារីក​មាត់ស្បូន សុដន់ មាត់ បំពង់ក បំពង់​អាហារ និង​ក្រពះ​។

៦. សារធាតុ​លូ​ទីន (Lutein)
​សារធាតុ​លូ​ទីន​គឺ​រកឃើញ​នៅក្នុង​ពពួក​បន្លែ​ស្លឹក​បៃតង ជាពិសេស​សម្បូរ​នៅក្នុង​ស្ពៃ​ស្ពី​ណា​ច​។ សារធាតុ​លូ​ទីន​គឺ​ល្អ​សម្រាប់​ជំនួយ​ដល់​ភ្នែក តែ​វា​ក៏​ប្រឆាំងនឹង​មហារីក​បំពង់​អាហារ អូវែ អង់ស៊ីម និង​សួត​ផងដែរ​។ លូ​ទីន​ក៏មាន​នៅក្នុង​ស្ពៃក្រញាញ់ ពោតហាវ៉ៃ ស៊ុត និង​ការ៉ុត​ផងដែរ​។​

៧. សារធាតុ​ហ្វា​បឺ (Fiber)
​ហ្វា​យ​បឺ​ល្អ​សម្រាប់​ជួយ​រំលាយ​អាហារ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀន​។ ហ្វា​យ​បឺស​ម្បូ​រ​នៅក្នុង​ស្រូវ​សាលី ដំឡូង និង​ពពួក​សណ្តែក​។​

៨. សារធាតុ​តា​ណាំង (Tannin)
​សារធាតុ​ប្រឆាំង​មេរោគ​មហារីក​ដ៏​សំខាន់​គឺ​តា​ណាំង​។ សារធាតុ​នេះ​សម្បូរ​បំផុត​នៅក្នុង​តែ​បៃតង ហើយ​ផ្លែ​ទទឹម ស្ត្រ​បឺ​រី ប្លូ​បឺ​រី និង ទំពាំងបាយជូរ​ក៏មាន​សារធាតុ​នេះដែរ​។

៩. សារធាតុ​សេ​លី​នៀម (Selenium)
​សេ​លី​នៀម​គឺ​ស្ថិតក្នុង​ចំណោម​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​មួយ​ដែរ ដែល​ជួយ​កាត់បន្ថយ​ជំងឺមហារីក​។ វា​ការពារ​លោកអ្នក​ពី​លោហធាតុ​ដូចជា បា​រ៉​ត កាត​ញ៉ូ​ម និង​ប្រាក់ ព្រមទាំង​ជួយ​ពន្យារ​ការលូតលាស់​រប​ស់​កោសិកា​មហារីក​។ ការសិក្សា​ជាច្រើន​បង្ហាញថា​សេ​លី​នៀម​គឺ​ប្រឆាំងនឹង​មហារីក​បំពង់​អាហារ សួត ថ្លើម និង​ក្រពះ​។ សេ​លី​នៀម​សម្បូរ​នៅក្នុង​ត្រី សាច់គោ មាន់ និង​សាច់ជ្រូក​។

១០. វីតាមីន E
​ការសិក្សា​ជាច្រើន​បង្ហាញថា វីតាមីន E ជួយ​ការពារ​រាងកាយ​ប្រឆាំង​ជំងឺមហារីក ប្រសិនបើ​ទទួលទាន​វា​ជា​អាហារ មិនមែនជា​ថ្នាំ​បំប៉ន​។ ប្រេង​ស្រូវ​សាលី និង ប្រេង​ផ្កាឈូករ័ត្ន​គឺជា​ប្រភព​នៃ​វីតាមីន E​។ ផ្លែ​បឺ​រ ស្វាយ និង ពពួក​ផ្លែ​បឺ​រី​ក៏​សម្បូរ​វីតាមីន E ដែរ​៕

ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម