ផ្សារ​រាត្រី​ដែល​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជួយ​សាងសង់​សម្រាប់​ឱ្យ​អ្នកក្រីក្រ​លក់​តែ​ភាគច្រើន​ជា​អ្នកមាន​លក់​ទៅវិញ​

1621
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ផ្សារ​រាត្រី​ថ្មី​ដែល​ទើប​សាងសង់​រួច​និង​ដាក់ឱ្យ​ប្រជា​ពលរ​ដ្គ្រី​ក្រ​ចូល​លក់ដូរ ដែលជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) សម្រាប់​លើកស្ទួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​តែ​គេ​បែរជា​ឃើញ​ភាគច្រើន​ជា​អ្នកមាន​លុយ មានអំណាច​ដែល​ភាគច្រើន​ជា​បងប្អូន សាច់ញាតិ មន្ត្រី​សាលាក្រុង និង​សាលាខេត្ត​បាត់ដំបង ជា​អ្នកលក់ដូរ​ទៅវិញ​ផ្ទុយ​នឹង​ឆ​ន្ទះ​ម្ចាស់ជំនួយ ដែលមាន​បំណង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្សារ​រាត្រី​ថ្មី​ស្ថិតនៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខាង​តំណាង​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) បាន​បញ្ជាក់ថា ការជួយ​សាងសង់​ផ្សារ​រាត្រី​នេះ​ឡើង ក្នុង​គោលបំណង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ឱ្យមាន​បុខ​របរ​លក់ដូរ​នឹង​គេ​។ បើ​អ្នក​ខ្វះ​ដើមទុន​ខាង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជួយ​ឱ្យ​ខ្ចីលុយ​ធ្វើ​ដើមទុន​ទៀតផង​។ ប៉ុន្តែ​ក្រោយ​បើក​លក់ដូរ​ពិសេស​ក្នុង​ពេ​បុណ្យអុំទូក​
​ខេត្ត​គេ​សង្កេតឃើញ​អ្នកលក់ដូរ​ក្នុង​ផ្សារ​រាត្រី​មួយ​នេះ ភាគច្រើន​ជា​ឈ្មួញ​ធ្លាប់​រកស៊ី​លក់ដូរ​នៅ​ផ្សារ​ធំ​(​ផ្សារណាត់​និង​ផ្សា​របឹង​ឈូក​វិញ​)​។​

​ជួន​ជាមួយ​ស្ត្រី​វ័យ​កណ្តា​ម្នាក់​គាត់​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ ដែល​លក់​ខោអាវ និង​វត្ថុ​អនុស្សាវរីយ៍ ចម្លាក់​ធ្វើ​ពី​ឈើ បាន​ប្រាប់​គាត់​ជា​ជនក្រីក្រ​ម្នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​លក់​ក្នុង​ផ្សារ​រាត្រី​ប្រាប់ថា គាត់​រស់នៅក្នុង​រ៉ា​ជង្រុក​រ៉ា​រថភ្លើង​ស្ថិតក្នុង​ភូមិ​ទួ​តា​ឯក​២ សង្កា​ត​ទួល​តា​ឯក ក្រុង​បាត់ដំបង គាត់​ប៊ិះ​បាត់ឈ្មោះ​ពី​ក្នុង​បញ្ជី​លក់ដូរ​ក្នុង​ផ្សារ​នេះដែរ ប៉ុន្តែ​ដោយសារតែ​គាត់​តាម​ជាប់​ណាស៎​ហើយ​ដើមទុន​សម្រាប់​ទិញ​
​ទំនិញ​មក​ដាក់លក៎​នេះ​គឺ​ខ្ចី​ពី​ធនាគារ​ADB​ដែរ បើ​គេ​ដើរ​សង្កេតមើល​ក្នុង​ផ្សារ​រាត្រី​មួយ​ត្រួស​ឃើញ​ភាគច្រើន​សុទ្ធតែ​ពួក​ឈ្មួញ​សាច់​សខ្ចី គឺជា​កូន​ខ្មែរ​កាត់​ចិន​ហើយ​ជា​បងប្អូន ឬ​សាច់ញាតិ​របស់​មន្ត្រី​សាលាក្រុង ឬ​សាលាខេត្ត ហើយ​អ្នកខ្លះ​មាន​តូប​២​ទៅ​៣​ជាប់ៗ​គ្នា​។​

​ចំណែក​អ្នកលក់ដូរ​ផ្សេងទៀត​បាន​និយាយថា អ្នក​ដែលមាន​ឈ្មោះ​តែ​គ្នា​អត់លុយ​បាន​លក់ ឬ​ជួល​អ្នកមាន​លុយ​ដែល​ផ្ទុយ​នឹង​គោលបំណង​របស់​ម្ចាស់ជំនួយ​។​

​ជួប​តាម​ទូរស័ព្ទ​លោក ផេង សុ​ទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​បំភ្លឺ​ជុំវិញ​ការលក់ដូរ​នៅ​ផ្សា​រាត្រី​ថ្មី​ថា ផ្សារ​រាត្រី​នេះ ជា​គម្រោង​របស់​ធនាគា​រ​អី​វ​ឌ្ឍ​អាស៊ី​ADB​តាំងពី​ឆ្នាំ​២០១៥​មក គេ​ជា​អ្នក​ជ្រើសរើស​ឈ្មោះ​និង​ជា​គ្រប់គ្រង​រហូតមកដល់​ពេលនេះ មិនទាន់​ប្រគល់​ឱ្យមក​សាលាក្រុង​គ្រប់គ្រង​ទេ គឺ​គ្រាន់តែ​ឱ្យ​យើង​ជួយ​គ្រប់គ្រង​ផ្នែក​សន្តិសុខ និង​អនាម័យ​។ បើសិនជា ADB ប្រគល់ឱ្យ​ក្រុងក​ប្រគល់​តែ​ដី ឯ​ឈ្មោះ​គេ​ជា​អ្នកគ្រប់គ្រង​ដដែល​ហើយ​សាលាក្រុង​គាន់​តែ​ធ្វើ​កាត​ឬ​ប័ណ្ណ​សម្គាល់​តែប៉ុណ្ណោះ​។​

​លោក​អភិបាលក្រុង​បាន​បញ្ជាក់ថា ចំពោះ​អ្នកលក់​ដែលមាន​មកពី​ផ្សារណាត់ ផ្សា​របឹង​ឈូក និង​ផ្សារ​នានា គឺ​ខាង​ADB​ជា​អ្នក​ជ្រើសរើស​ចេញពី​ផ្សារ​ទាំងនោះ មាន​ទាំង​ផ្សារ​ប៉ៃលិន​ផងដែរ ដែល​លក់ដូរ​គ្មាន​តូប​លក់​តាម​សំយាបផ្ទះ​គេ​ខាង​សាល​ក្រុង​គ្មាន​សិទ្ធិ​រើស​ទេ ហើយ​រូបលោក​ផ្ទាល់​ក៍​គ្មាន​បងប្អូន​ម្នាក់​លក់ដូរ​ក្នុង​ផ្សារ​នេះដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម