អនុប្រធាន​ទី​២​ព្រឹទ្ធសភា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសក សាយ គឹមស៊ាន បងប្រុស​បង្កើត សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​

1159
ចែករម្លែក
  • 67
    Shares

​ដោយ​: សុផល / ភ្នំពេញ​: លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា កាលពី​រសៀល​ថ្ងៃទី​២៧ តុលា ឆ្នាំ​២០១៨​បាន​ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ឧបាសក សាយ គឹមស៊ាន ដែល​ត្រូវជា​បងប្រុស​បង្កើត​រប​ស់ស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ចូលរួម​រំលែក​ទុក្ខ ដោយ​មនោសញ្ចេតនា​ដ៏​សែន​ក្រៀមក្រំ​ជាទីបំផុត​ជាមួយនឹង​ក្រុមគ្រួសារ​សព​។

​សូមជម្រាបថា ក្នុង​វ័យ​៧៨​ឆ្នាំ លោក សាយ គឹមស៊ាន បងប្រុស​បង្កើត​របស់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួល​មរណភាព នៅ​យប់​ថ្ងៃទី​២៦ ឈានចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ដោយ​រោគាពាធ​។


​សព​លោក សាយ គឹមស៊ាន ត្រូវបាន​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី ដែល​ស្ថិតក្នុង​សង្កត់​ចតុមុខ ខណ្ឌដូនពេញ​។ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នា​រសៀល​ម៉ោង​៣ ក្រុមគ្រួសារ និង​រៀបចំ​ពិធី​បង្សុកូល​និង​ដង្ហែ​សព​ឡើងទៅ​កាន់​មេរុ​ដើម្បី​បូជា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម