តារា​សម្តែង​នូ​យុ​ទ្ធា​រិ​ទ្ធ​ទទួលមរណៈភាព​ហើយ​ដោយសារតែ​គាំងបេះដូង​

1662
ចែករម្លែក

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​តារា​សម្តែង​លោក​នូ​យុ​ទ្ធា​រិ​ទ្ធ​ដែលជា​តារា​ជើងចាស់​និង​ជា​រៀមច្បង​មួយរូប​បានទទួល​អនិច្ចកម្ម​ហើយ ដោយសារ​តែមាន​ជំងឺ​គាំងបេះដូង​។ តាមរយៈ​ទំព័រ​សិល្បករ​របស់លោក អ៊ឹម ជីវ៉ា ដែល​សមាជិក​ក្រុមប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ​បាន​ជូនដំណឹង​ឱ្យដឹងថា​សូម​ចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​។​

​លោក​នូ​យុ​ទ្ធា​រិ​ទ្ធ​សាស្ត្រាចារ្យ​សកលវិទ្យា​ល័យ​វិចិត្រសិល្បៈ​និង​ជា​តារា​សម្តែង​ដែល​បានធ្វើ​មរណៈកាល​ទៅ​កាលពី​វេលា​ម៉ោង​ជិត​១​រំលង​អា​ធ្រា​ត​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយ​រោគា​ពា​ធិ​។​លោក​អ៊ឹម​ជីវ៉ា​បានសរសេរថា​ដំណឹង​នេះ​ចាត់ទុកជា​សេចក្តី​អញ្ជើញ​ដល់​សិល្បករ​និង​ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​ដែល​មានបំណង​ចូលរួម​ពិធី​បុណ្យសព​លោក នូ​យុ​ទ្ធា​រិ​ទ្ធ​ដែល​តម្កល់​នៅ​វត្ត​កោះក្របី​។​

​សូមបញ្ជាក់ថា លោក នូ យុ​ទ្ធា​រិ​ទ្ធ ដែលមាន​ស្នាដៃ​សម្តែង​ក្នុង​រឿង​ភាគ តាំង​សង្គមចាស់ និង គ្រូសិល្បៈ​ម្នាក់​ដែល​បាន​បណ្តុះបណ្តាល​ដល់​ក្មេងជំនាន់ក្រោយ​ជាច្រើន​។​បច្ចុប្បន្ន​លោក​ក៏មាន​ស្នាដៃ​សម្តែង​ជាច្រើន​ផងដែរ​សម្រាប់​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​។​លោក​កន្លងមក​លេចធ្លោ​ជា​តួ ឪពុក តួ​ថៅកែ ហើយ​ជាពិសេស​ពូកែ​សម្តែង​សម​ជាងគេ​គឺជា​តួ កាច ដែល​ត្រូវបាន​មហាជន​សរសើរ​៕S/​
តារាសម្តែងនូយុទ្ធារិទ្ធទទួលមរណៈភាព(wrapped)

ទីតាំងផ្សាយពាណិជ្ជកម្ម