អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះ​ល្បាត ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​កំពុង​លួច​លក់​គ្រឿងញៀន​

1303
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​៥​នាក់ ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្រុង ទៅដល់​ចំណុច​ម្ដុំ​ផ្សារ​រ៉ា​ចាស់ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​មានកាំបិត ពូថៅ និង​ដាវ​សាំ​ម៉ូ​រ៉ៃ កំពង់​នាំគ្នា​លួច​លក់​គ្រឿងញៀន​។ ការឃាត់ខ្លួន​ម៉ោង​១​និង​៣០​នាទី រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​។​

​ក្រោយពី​ឃាត់ខ្លួន​ហើយ​អាវុធហត្ថ​បានធ្វើការ​ឆែកឆេរ​បន្ទ​ប់​មួយ​របស់​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ​រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន ម្សៅ​ក្រាម ពណ៌​ស​ចំនួន ៥​កូន​ថង់​តូច គ្រាប់​ថ្នាំ​ពណ៍​ក្រហម ចំនួន ១​កូន​ថង់ ស្មើរ​នឹង​១១​គ្រាប់ ក​ញ្ជា​រ ចំនួន ១​ថង់ ១​ដប​បំពង់​ដែក​ទីប ០១​ដើម ពូថៅ ៣​ដើម ញញួរ ២​ដើម កាំបិត​តាំង​តោ ១​ដើម កាំបិត​ខ្វែវ ១​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ ៣​ដើម កាំបិត​ឆ្នៃ ០១​ដើម​។​

​យោង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ ជនសង្ស័យ​ទាំងនោះ ១- ឈ្មោះ​យឿន យ៉េ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​២-​ឈ្មោះ អ៊ុន សំណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ផ្សារ​ហ៊ុយ​ឡេង ភូម​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​៣-​ឈ្មោះ រី រ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បន្ទាប់មក​នៅ​រំលង​អា​ធ្រា​ត្រ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ អាវុធហត្ថ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែលជា​អ្នកកាន់កាប់​បន្ទប់ ឈ្មោះ​ជា សុខ​ជាតិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​និង​បាន​ដកហូត​វត្ថ​តាង​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​មួយ​កូន​ថង់​តូច​។​

​ជនសង្ស័យ​ទាំង​៤​នាក់​បាន​បញ្ជូន ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​បញ្ជូន​បន្តទៅ​តុលាការ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម