កាកបាទក្រហមកម្ពុជា​គាំទ្រ​ជួយ​លើកកម្ពស់​សុខភាព​អនាម័យ​ដល់​កុមារ ជៀស​ផុតពី​ការឆ្លង​រោគ​ផ្សេងៗ

1034
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាកបាទក្រហមកម្ពុជា គាំទ្រ​ក្នុង​ការជួយ​លើកកម្ពស់​សុខភាព​អនាម័យ​ដល់​កុមារ ឱ្យ​ជៀស​ផុតពី​ការឆ្លង​រោគ​ផ្សេងៗ ដោយសារតែ​មិនមាន​អនាម័យ​ត្រឹមត្រូវ នៅក្នុង​កម្មវិធី “​ការយល់ដឹង​ពី​ពិភពលោក​ដ៏​ធំ និង​អភិវឌ្ឍន៍​លោកអ្នក​ក្នុង​បែប​ដែល​ល្អ​បំផុត ដោយ​ការការពារ​ពីសា​ប៊ូ ” កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​អាណាព្យាបាល និង​សិស្សានុសិស្ស ជាង​២០០​នាក់​ផងដែរ នៅក្នុង​សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី​។​

​នាឱកាស​នោះ​លោកស្រី ម៉ែន នារី​សោ​ភ័គ បាន​ថ្លែងថា កម្មវិធី​នេះ​ពិត​ជាមាន​សារៈសំខាន់ៗ​ណាស់ ក្នុងការ​បញ្ជៀប ការកសាង ការអប់រំ​បណ្តុះបណ្តាល​ដល់​ក្មេងៗ ឱ្យមាន​អនាម័យ ឱ្យ​ចេះ​យកចិត្តទុកដាក់​ទៅលើ​អាហារូបត្ថម្ភ និង​ការហូបចុក​ផងដែរ ហើយ​កាកបាទក្រហមកម្ពុជា ក៏​តែងតែ​បានរៀបចំ​ទាក់ទង​នឹង​អនាម័យ​នេះ មាន​ជាច្រើន​ដែរ ដោយ​កាកបាទក្រហម​បាន​ផ្តោតទៅលើ​សហគមន៍ និង​សាលាបឋមសិក្សា​ជា​គោលដៅ ដែល​យើង​បានរៀបចំ ឱ្យមាន​កន្លែង​លាងដៃ ឱ្យមាន​សាប៊ូ​សម្រាប់​លាងដៃ​ដើម្បី​ឱ្យបាន​ស្អាត មុននឹង​ការចាប់​កាន់​ម្ហូបអាហារ ហើយ​បើសិនជា​យើង​មិនមាន​អនាម័យ​ត្រឹមត្រូវ​ទេ វា​អាចធ្វើឱ្យ​យើង​ប៉ះពាល់​ដល់​សុខភាព​ផងដែរ​។​

​លោកស្រី បានបញ្ជាក់​ទៀតថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ជា​ក្រុមការងារ​ដែល​ធ្វើការ​មនុស្សធម៌ ហើយ​ការដែល​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​មិនមែន តែ​រឿង​ចែក​អំណោយ​មួយ​នោះទេ អ្វីដែល​សំខាន់បំផុត​នោះ​គឺជា​សារ​អប់រំ ការគិតគូរ​អំពី​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​នៅក្នុង​ថ្ងៃនេះ​ដែរ ក្រុមហ៊ុន Calgate និង Palmolive (​ប្រទេស​ថៃ​) នាំចូល​ផលិតផល Protex ដែល​បានរៀបចំ​នេះ​ឡើង សង្ឃឹមថា លោក​ឱ​ពុក អ្នក​ម្តាយ និង​សិស្សានុសិស្ស មកពី​សាលា​ទាំងអស់ បាន​យល់ដឹងបាន​ច្រើន និង​អាច​ពាំនាំ​នូវ​សារ​ទាំងអស់នេះ យកទៅ​ចែករំលែក​ដល់ បងប្អូន និង​ក្រុមគ្រួសារ បាន​យ៉ាងច្រើន​ផងដែរ ដើម្បី​បាន​យល់ដឹង​កាន់តែច្បាស់​ពី​ការថែទាំ​សុខភាព​ជៀសវាង​ការឆ្លង​រោគ​ផ្សេងៗ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម