បុរស​ម្នាក់​ដេកស្លាប់​នៅមុខ​សួន​នាគ​បាញ់​ទឹក ដោយ​ជំងឺ​រ៉ាំរ៉ៃ​

1024
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨ ដោយមាន​មនុស្ស​ចោមរោម​មើល​បុរស​ម្នាក់​ដេកស្លាប់ នៅ​ចំណុច​សួនច្បារ​នាគ​បាញ់​ទឹក ស្ថិតក្នុង​ក្រុមទី​០៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្តបាត់ដំបង​។​

​បុរស​ដែល​ស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សន ច្រិ​ប អាយុ​៥២​ឆ្នាំ មិនមាន​ទីលំនៅ​ពិតប្រាកដ (​ជន​អានា​ថា​)​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា មូលហេតុ​ដែលនាំឱ្យ​បុរស​នេះ​ស្លាប់ គឺ​ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំកាយ ជា​យូរ​មកហើយ​។​

​បច្ចុប្បន្ន​សាកសព​ខាងលើ ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ប​ច្ឆា​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម