ជាងកាត់សក់​នៅ​ខេត្តកំពង់ឆ្នាំង​ឈ្នះ​រង្វាន់​រថយន្ត ម៉ា​សដា តម្លៃ ២០០​លាន​រៀល ពី​ភេសជ្ជៈ​គោ​ជល់​

1095
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: រង្វាន់​ធំ​រថយន្ត MAZDA ECLIP ឆ្នាំ​២០១៨ មានតម្លៃ ២០០​លាន​រៀល ឬ​៥​ម៉ឺន​ដុល្លា​អាមេរិក​បាន​ត្រូវ ប្រគល់ជូន​ដល់​អ្នក​មានសំណាង​មកពី​ខេត្ត​កំពង់​ឆ្នាំ ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​គុណ​ខ្មែរ ជើងឯក​គោ​ជល់ នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អិន​ស៊ី ឬ​ស្សី​កែវ កាលពី​លក​ងា​ច ថ្ងៃទី​២៧ ខេ​តុលា ឆ្នាំ​២០១៨​។​

ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​ប្រគល់​រង្វាន់​ធំ​រថយន្ត MAZDA ECLIP ឆ្នាំ​២០១៨ តម្លៃ ៥​ម៉ឺន​ដុល្លា​អាមេរិក ជូន​ដល់​អ្នក​មានសំណាង​មកពី​ខេត្តកំពង់ឆ្នាំង ព្រមទាំង​រង្វាន់​ម៉ូតូ​៥​គ្រឿង​និង​លុយ​១០​លាន​រៀល ដល់​អ្នកឈ្នះ​ង្វាន់​ផ្សេងទៀត (​រូប​៖ សុផល​)

​ម្ចាស់​សំណាង​រង្វាន់​គោ​ជល់ ២០០ លាន​រៀល លោក យ៉ាន ហៀ​ង អាយុ​៤៦​ឆ្នាំ ជាជាង​កាត់សក់ នៅក្នុង​រោង​កាត់សក់​តូច​មួយ ក្បែរ​ផ្ទះ​របស់គាត់ នៅ​ភូមិ​នាង​មាលា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំ​។​គាត់​បានឈ្នះ​មហា​រង្វាន់​ធំ​រថយន្ត Mazda Eclipse ឆ្នាំ​២០១៨ ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ពេលដែល​គាត់​ទិញ​ពី​អ្នកលក់​នៅក្បែរ​រោង​កាត់សក់​របស់គាត់​។​

​តំណាង​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បានឱ្យដឹងថា​រង្វាន់រ​ថ​យន្ត​នេះ​ជា​លើក​ទី​៣​ហើយ​ក្នុង​ឆ្នាំ ២០១៨​នេះ​ដែល​ក្រុម​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​ចែក​មហា​រង្វាន់​ជូន​ដល់​កំពូល​អ្នកមហា​សំណាង ជា​អតិថិជន​ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​គោ​ជល់ មិន​ថា​អ្នក​លក់ដុំ លក់រាយ ឬ​អ្នក​ដែល​ចូលចិត្ត​ពិសា​ភេសជ្ជៈ​គោ​ជល់​នោះទេ​។​ក្រុមហ៊ុន​នឹង​បន្ត​នាំយក​មហា​រង្វាន់​ទៅជូន​ដល់ផ្ទះ​របស់លោក​យ៉ាន ហៀ​ង នៅ​ខេត្តកំពង់ឆ្នាំង​តែម្ដង​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅ​ថ្ងៃ​២៧ តុលា​នោះដែរ ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​ក៏បាន​ប្រគល់​ថវិកា​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល​ដល់​អ្នកលក់​ភេសជ្ជៈ​គោ​ជល់​ដែល​អ្នកទិញ​បាន​ត្រូវ​រង្វាន់​រថយន្ត Mazda ដូច​ពាក្យស្លោក​ថា​៖ អ្នកលក់​បាន​លុយ អ្នក​ពិ​សារបាន​ឡាន​។​

​ជាងនេះទៅទៀត គោ​ជល់​ក៏បាន​ប្រគល់​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​៥​គ្រឿង ទៅដល់​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ម៉ូតូ​មកពី​បណ្តា​ខេត្ត​និង​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹកថា​ឆ្នាំ​២០១៨​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ នៅមាន​មហា​រង្វាន់​ជាច្រើន​ទៀត​មានដូចជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូ​ហុងដា​ឌ្រី​ម ឆ្នាំ​២០១៨ រង្វាន់​លុយ​សុទ្ធ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​រាប់លាន​រង្វាន់​។ ការចែក​មហា​រង្វាន់​នេះ​នឹង អាចធ្វើ​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកមាន ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ សូម​អតិថិ​ន​ជន​ដែល​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បន្ត​ការគាំទ្រ​ដើម្បី​ទទួល​មហា​សំណាង​នេះ​បន្តទៀត​។ លោកអ្នក​អាច​ប្ដូរ​រង្វាន់​បាន​នៅ​ក្រុមហ៊ុន ហេ​រ៉ូ​ឃី​ង (​គោ​ជល់​)៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ