មហាសន្និបាត​អាយ​កាប់​អនុម័ត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ឆ្នាំ​២០១៩

1048
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: មហាសន្និបាត​លើក​ទី​១០​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​អាស៊ី​ហៅ​កាត់​ថា​អាយ​កាប់​(ICAPP) ដែលមាន​ប្រទេស​៣៦​ចូលរួម បានអនុម័ត​ជា​ឯកច្ឆន្ទ​អនុញ្ញាតឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC)​ឆ្នាំ​២០១៩​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹងធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សម្ពោធ​ជា​ផ្លូ វ​ការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ដើមឆ្នាំ​២០១៩ ក្រោម​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​។​

​ការអនុម័ត​របស់​ម​ហា​សន្និបាត​អាយ​កាប់ បាន​កើតឡើង​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​សន្និសីទ​អន្តរជាតិ នៃ​គណបក្សនយោបាយ​អាស៊ី​(ICAPP)​លើក​ទី​១០​នៅ​ទីក្រុង​ម៉ូស្គូ សហព័ន្ធ​រុស្សី​ដែល​ជំនួប​ប្រជុំ​នោះ​ផ្តោតលើ​ប្រធានបទ​ធំ​ចំនួន​ពីរ​គឺ ទី​១. តួនាទី​របស់​គណ​ប ក្ស​នយោបាយ​នៅក្នុង​ការកាត់បន្ថយ ភាព​តានតឹង​អន្តរជាតិ និង​ការប្រយុទ្ធ​ប្រ​ឆាំ ង​នឹង​ភាពជ្រុលនិយម និង​ទី​២.​សារៈសំខាន់​នៃ​កិច្ច សហប្រតិបត្តិការ​រវាង​គណបក្សនយោបាយ​អាស៊ី​នៅក្នុង​ការបង្កើត និង​អភិវឌ្ឍន៍​ចំណង​ន យោ បាយ សេដ្ឋកិច្ច និង​សង្គម​រវាង​រដ្ឋ និង​រដ្ឋ​។​

​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ICAPP សហប្រធាន​វេទិកា​នយោបាយ​អាស៊ី​អឺរ៉ុប​និង​ជា​អនុ ប្រធាន​ទី​២​រដ្ឋសភា បាន​ឲ្យ​ដឹង​នៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៨​តុលា​ក្រោយពី​វិលត្រឡប់​ពី​ការចូលរួម​កិច្ចប្រជុំ ម​ហាស​ន្និ បាត​ICAPP ថា​៖​មហាសន្និបាត​អាយ​កាប់ នៅ​ទីក្រុង​ម៉ូស្គូ​បានសម្រេច​ចេញ​ថ្លែងការណ៍​រួម​និង​បាន​អនុ​ម័​យ​ជា​ឯកច្ឆន្ទ​ស្វា​គម​ចំពោះ​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ទទួល​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC)​នៅ​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​១១-១២ ខែកុម្ភៈ​ឆ្នាំ​២០១៩ ក្រោម​អធិបតី ភាព​សម្តេច តេ​ជោ ហ៊ុនសែន​។​

​លោកស្រី​បាន​គូស​បាន​បញ្ជាក់ថាៈ​ការទទួលបាន​ការរៀប​ចំ​ACC នេះ​ដោយសារ​មានការ​ខិត ខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចួលរួម​វេទិការ​អន្តរជាតិ​ជា​បន្តបន្ទាប់ ពិសេស​នោះ​ការធ្វើការ​ផ្ទាល់ ជាមួយ​អង្ក​ការ​យូ​ណេ​ស្គូ​។​
​សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​លោកស្រី ឃួន សុ​ដា​រី ក៏បាន​ឲ្យ​ដឹង​គណបក្សនយោបាយ​ចំនួន​៧០ មកពី​៣៦​ប្រទេស បានចេញ​សេចក្តីថ្លែងការណ៍​ទីក្រុង​ម៉ូស្គូ នៅ​ប្រទេស​រុ​ស្ស៉ី ស្វា​គម​ចំពោះ​គ ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូ វ​ក្រុមប្រឹក្សា​វប្បធម៌​អា​ស៉ី (ACC) នៅ​ទីក្រុង​ភ្នំ ពេញ ក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ​។​
​សូមជម្រាបថា​លោកស្រី ឃួន សុ​ដា​រី បាន​ដឹកនាំ​ដឹកនាំ​គណៈប្រតិភូ​គណបក្ស ប្រជាជន​កម្ពុជា ចូលរួម​មហាសន្និបាត​លើក​ទី​១០ របស់​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស នយោបាយ​អា​ស៉ី (ICAPP) នៅ​ទីក្រុង​ម៉ូស្គូ សហ​ព័​ន្ទ​រុ​ស្ស៉ី ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែ​តុ លា ឆ្នាំ​២០១៨​។​

​មហាសន្និបាត​ICAPP​លើក​ទី​១០​នេះ ត្រូវបាន​ចូលរួម​ដោយ​ប្រតិភូ​ចំនួន​៤០០​នាក់ មក ពី​គណបក្សនយោបាយ​ចំនួន​៧០ និង​មកពី​៣៦​ប្រទេស​។ មហាសន្និបាត​ត្រូ វ​បានទទួល រៀប ចំ​ដោយ គណបក្ស​រួបរួម​របស់​រុ​ស្ស៉ី ដែល​ត្រូវបាន​តំណាង​ដោយ​ថ្នាក់ដឹកនាំ របស់​គណបក្ស​ដែល​រួមមាន​លោក Dmity Medvedev នាយករដ្ឋមន្ត្រី​នៃ​សហ​ព័​ន្ទ​រុ​ស្ស៉ី ដែល​បាន​ចូ ល​រួម​បិទ​មហាសន្និបាត នៅ​ថ្ងៃទី​២៦​តុលា​កន្លងមក​ផងដែរ​៕ ល​

លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ICAPP សហប្រធាន​វេទិកា​នយោបាយ​អាស៊ី​អឺរ៉ុប​និង​ជា​អនុ ប្រធាន​ទី​២​រដ្ឋសភា ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៨​តុលា​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម