បច្ច័យ​២០​លាន​រៀល បានមកពី​អង្គ​កឋិនទាន និង​ត្រូវ​ចូលរួម​ដើម្បី​សង់​កុដិ​កម្ពស់​២​ជាន់ នៅ​វត្ត​សែន​មនោ​រម្យ​

1814
ចែករម្លែក
  • 26
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: កុ​ដ​កម្ពស់​២​ជាន់ ដែលមាន​បណ្តោយ​១៧,៣០​ម៉ែត្រ​និង​ទទឹង​១២,៨០​ម៉ែត្រ ដែល​ស្ថិតនៅ​វត្ត​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​កំពុងតែ​ចាប់ផ្តើម​សាងសង់ ដើម្បី​បំពេញតម្រូវការ​ដល់​ព្រះសង្ឃ យាយជី​តាជី ដែល​គង់​ក្នុង​ទី​អារាម​វត្ត​មួយ​នេះ​។ ហើយ​នៅ​ថ្ងៃទី​២៨​ខែតុលា​នេះ​ផងដែរ អជ្ញាធរ​ខេត្តមណ្ឌលគិរី ក៏បាន​ផ្តើមធ្វើ​អង្គ​កឋិន​មួយ​ដង្ហែរ​ចូល ដើម្បី​យក​បច្ច័យ​ចូលរួម​កសាង​កុ​ដ​នោះ​បន្ត​។​

​ការ​ដង្ហែរ​អង្គ​កឋិន​ចូល​ទី​អារាម​វត្ត​សែន​មនោ​រម្យ ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ក្រុង​សែន​មនោ​រម្យ​ក្នុង​រដូវ​បុណ្យ​កឋិនទាន​ឆ្នាំនេះ គឺ​ក្រោម​ការដឹកនាំ​ពី​ឯកឧត្តម​ម៉ែន​ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រួមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើ​កុះករ​។​

​លោក ម៉ែន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ថា ការរៀបចំ​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ ប្រមូលបាន​បច្ច័យ​សរុប​ចំនួន​១៨,៩១០,០០០​រៀល ដោយឡែក ថវិកា​សម្រាប់​កសាង​កុ​ដ​ក្នុង​វត្ត​សែន​មនោ​រម្យ ចំនួន​១១,១៥០,០០០​រៀល ក្រៅពីនោះ គឺ​រៀបចំ​ពិធីបុណ្យ និង​ប្រគេន​ព្រះសង្ឃ​ផងដែរ​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ព្រមទាំង​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​បាន​រូប​រួមគ្នា​ផ្តួចផ្តើម​ធ្វើបុណ្យ​អង្គ​កឋិនទាន​នេះ​ឡើង ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​កសាង​កុ​ដ​មួយ​ដែលមាន​កំពស់​២​ជាន់ ទំហំ​បណ្តោយ​១៧,៣០​ម៉ែត្រ គុណ​១២,៨០​ម៉ែត្រ ក្នុង​វត្ត​សែន​មនោ​រម្យ ស្ថិតនៅ​ក្រុង​សែន​មនោ​រម្យ​។ ឯកឧត្តម បាន​បន្ថែមថា ការធ្វើ​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ​ជា ការរួមចំណែក​មួយ​ក្នុងការ​លើកស្ទួយ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ បើទោះបីជា​បច្ច័យ​ទាំងនេះ​នៅមានកម្រិត​នៅឡើយ ក៏​ជាការ​បង្ហាញ អោយ​កូនចៅ​ជំនាន់​ក្រោយ មើលឃើញ​នូវ​ការ​ប្រារព្ធ​ពិធី​ពុទ្ធសាសនា ដែលជា​ទំនៀម​ទំលាប់​ព្រៃ​ណី​ដ៏​ល្អ​របស់​ខ្មែរ​យើង​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ប្រសិទ្ធិ​ពរ​ជ​យ័​ដល់​មន្ត្រីរាជការ ពុទ្ធបរិស័ទ ដែល​បាន​ចូល​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា ចូលរួម​ថវិកា ក្នុង​អង្គ​កឋិនទាន ដើម្បី​ចូលរួម​កសាង​សមិទ្ធផល​នានា នៅ​វត្ត​សែន​មនោ​រម្យ ដើម្បី​តម្កល់ មហា​កុសលផល​បុណ្យ​ទៅ​អនាគតជាតិ ពិសេស​សូម​ឲ្យ​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក តាម​ជួយ​ថែរក្សា​ប្រមុខ​ដឹកនាំ​ប្រទេស និង​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​ជួបតែ​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​ជា​និរន្ត​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម