​ចេញ​បាត់​ពី​ផ្ទះ​ពីរ​ថ្ងៃ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ប្រឡាយ​

1051
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​ជា​មនុស្ស​សតិ​មិន​គ្រប់លក្ខណៈ​បានចេញ​បាត់​ពី​ផ្ទះ​ចំនួន​ពីរ​ថ្ងៃ​ត្រូវគេ​ប្រទះឃើញ​ស្លាប់​អណ្តែត​ក្នុង​ទឹក​ប្រឡាយ​។​ការបង្ក​ការភ្ញាក់ផ្អើល​បានកើត​ឡើង​នៅ​ក្រុមទី​៦​ភូមិ​ប្រឡាយ​ឃុំ​មោង​ស្រុក​មោង​ឬ​ស្សី​កាលពី​សៀ​ល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​។

​លោក​ម៉ៅ ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អា​វុ​ធ្ធ​ហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ចក់ សំណាង​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​លោក​មេបញ្ជាការរង​បាន​ដកស្រង់​សំដី​គ្រួសារ​សព​មក​បញ្ជាក់ថា​ប្តី​គាត់​(​សព​)​ជា​មនុស្ស​វង្វេងស្មារតី​មាន​សតិ​មិន​គ្រប់​។​បាន​ចេញពីផ្ទះ​រយៈពេល​២​ថ្ងៃ​ហើយ​តាំងពី​ថ្ងៃទី​២​ខែតុលា​.២០១៨​ម៉ោង​ប្រហែល​២​ទាបភ្លឺ​ត្រូវបាន​បងប្អូន​សាច់ញាតិ​តាមរក ដែរ​តែ​រក​មិនឃើញ​។​

​ចេញ​បាត់​ពី​ផ្ទះ​ពីរ​ថ្ងៃ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ប្រឡាយ​

លុះ​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ទើប​មាន​រត់​មក​ប្រាប់ថា​មាន​មនុស្ស​ស្លាប់​ក្នុង​ប្រឡាយ​ខ្លួនរ​ត់ទៅ​មើល​ទើប​ដឹងថា​ជា​ប្តី​របស់ខ្លួន​មែន​។ សាកសព​ក្រោយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម