​ផ្អើល​ទាំងយប់​ឆេះ​ផ្ទះ​អស់ពីរ​ខ្នង​នៅ​ស្រុក​សៀម​ប៉ាង​

797
ចែករម្លែក
  • 26
    Shares

​ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ខ្នង​នៅ​ភូមិ​ផា​បាំង​ឃុំ​ថ្មកែវ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​កាលពី​ព្រលប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​។​ហេតុការណ៍​នោះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ស្រុក​សៀម​ប៉ាង​ជួយ​អន្តរាគមន៍​យក​រថយន្ត​ទៅ​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​។​ក៏ប៉ុន្តែ​គួរឱ្យ​ស្តោក​ស្តាយ​ដោយសារ​ទំហំ​នៃ​ការឆេះ​ផ្ទះ​ឈើ​មិនអាច​គ្រប់គ្រង​បាន​បណ្តាលឱ្យ​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​។​

​មន្ត្រីនគរបាល​ស្រុក​សៀម​ប៉ាង​បានឱ្យដឹងថា​ហេតុការណ៍​នោះ​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​អគ្គិភ័យ​បាន​ឆេះ​ចេញពីផ្ទះ​ឈ្មោះ​ឌី​នូ​ចាន់​អាយុ​៥២​ឆ្នាំ​ផ្ទះ​ទំហំ​៩​គុណ​២០​ម៉ែត្រ​សង់​ពី​ឈើ​ដំបូល​ប្រក់​ដែក​ស័​ង្គ​សី​។​បន្ទាប់មក​ភ្លើង​បាន​ឆេះ​រាលដាល​ដល់ផ្ទះ​ជាប់​គ្នា​មួយទៀត​មាន​ម្ចាស់​ឈ្មោះ​ហឿង​ខាំ​ទៀន​អាយុ​៤២​ឆ្នាំ​។​ផ្ទះ​មាន​ទំហំ​១០​គុណ​១៩​ម៉ែត្រ សង់​ពី​ឈើ​ដំបូល​ប្រក់​ស៊ី​ប្រូ​។​

​សូមបញ្ជាក់ថា​ករណី​ខាងលើនេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​គឺ​ទំហំ​នៃ​ការខូចខាត​ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​ខាតបង់​ទាំងស្រុង​៕S/

​ផ្អើល​ទាំងយប់​ឆេះ​ផ្ទះ​អស់ពីរ​ខ្នង​នៅ​ស្រុក​សៀម​ប៉ាង​


ទីតាំងផ្សាយពាណិជ្ជកម្ម