BTS ជា​ក្រុម​ចម្រៀង​ក្មេង​ជាងគេ​បំផុត​និង​ដំបូង​គេ​បំផុត ទទួលបាន​មេដាយ​សម្បត្តិ​វប្បធម៌​ជាតិ​ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង

1536
ចែករម្លែក

​វា​ជា​ថ្ងៃ​ពោរពេញ​ដោយ​មោទនភាព​ជាតិ​ខណៈដែល​តារា​កូរ៉េ​ជាច្រើន​នាក់​បានទទួល​មេដាយ​នៅ​ពិធី​ប្រគល់​ពានរង្វាន់​វប្បធម៌​និង​សិល្បៈ​ប្រជាប្រិយ​ឆ្នាំ ២០១៨ ដែល​រៀបចំឡើង​នៅ​សាល​មហោស្រព​អូឡាំពិក​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ពុធ ទី​២៤ តុលា​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានផ្តល់​មេដាយ​សរុប​ចំនួន ៣៦ គ្រឿង ដល់​តារា​សម្តែង​និង​អ្នកចម្រៀង​ដើម្បី​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​កូរ៉េ​តាមរយៈ​ភាពយន្ត K-drama និង​ចម្រៀង K-pop​។​

​ក្រុម​ចម្រៀង BTS គឺជា​ក្រុម​ចម្រៀង​ដំបូង​គេ​បង្អស់​និង​ជា​អ្នកទទួលបាន​មេដាយ​សម្បត្តិ​វប្បធម៌​ជាតិ ដែលមាន​វ័យក្មេង​បំផុត​។ ក្នុងអំឡុងពេល​ថ្លែង​ទទួលយក​មេដាយ​របស់​ពួកគេ ប្រធាន​ក្រុម​ឈ្មោះ​ជីន​បាន​និយាយថា “​សូម​អរគុណ​ខ្លាំងណាស់​ចំពោះ​មេដាយ​នេះ​។ យើង​តែងតែ​ទៅ​ក្រៅប្រទេស​ហើយ​មនុស្ស​ជាច្រើន​ច្រៀង​បទ​ចម្រៀង​របស់​យើង​ជា​ភាសា​កូរ៉េ​ហើយ​ប្រាប់​យើង​ដោយ​មោទនភាព​ថា​ពួកគេ​បាន​សិក្សា​ភាសា​កូរ៉េ​។ វា​ធ្វើឱ្យ​ខ្ញុំ​មាន​មោទនភាព​”​។​

​តារា​សម្តែង នាង គីម ណាំ ជូ និង​ពិធីករ​ទូរទស្សន៍​លោក យូ ជែ​ស៊ុ​គ បានទទួល​មេដាយ​សរសើរ​ពី​ប្រធានាធិបតី ខណៈដែល​តារា​សម្តែង នាង ស៊ុន យ៉េ​ជីន បានទទួល​មេដាយ​សរសើរ​ពី​នាយករដ្ឋមន្ត្រី​។ មេដាយ​សរសើរ​របស់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​គឺ​បាន​ទៅលើ​ក្រុម​ចម្រៀង​ស្រី Red Velvet និង​អ្នកនិពន្ធ​ទំនុក​ចៀង នាង គីម អ៊ី​ណា​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ចម្រៀង BTS ទទួល​មា​ប​មេដាយ​សម្បត្តិ​វប្បធម៌​ជាតិ
ក្រុម​ចម្រៀង​ស្រី Red Velvet ទទួលបាន​មេដាយ​សរសើរ​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍
ក្រុម​ចម្រៀង​ស្រី Red Velvet ទទួលបាន​មេដាយ​សរសើរ​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍
តារា​សម្តែង នាង គីម ណាំ ជូ និង​ពិធីករ​ទូរទស្សន៍​លោក យូ ជែ​ស៊ុ​គ បានទទួល​មេដាយ​សរសើរ​ពី​ប្រធានាធិបតី
តារា​សម្តែង នាង គីម ណាំ ជូ និង​ពិធីករ​ទូរទស្សន៍​លោក យូ ជែ​ស៊ុ​គ បានទទួល​មេដាយ​សរសើរ​ពី​ប្រធានាធិបតី
តារា​សម្តែង នាង ស៊ុន យ៉េ​ជីន បានទទួល​មេដាយ​សរសើរ​ពី​នាយករដ្ឋមន្ត្រី
អ្នកនិពន្ធ​ទំនុក​ចៀង នាង គីម អ៊ី​ណា ទទួលបាន​មេដាយ​សរសើរ​ពី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍

ទីតាំងផ្សាយពាណិជ្ជកម្ម