រូបភាព​ហិង្សា​យុវ​សិស្ស​នៅ​អង់គ្លេស​បែកធ្លាយ​តាម​បណ្តាញ​សង្គម​

1298
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ហិង្សា ដែល​យុវ​សិស្ស​នារី​មូស្លីម ម្នាក់​ត្រូវ​យុវ​សិស្ស​នារី​ម្នាក់ទៀត​ចាប់​បោច កន្សែង​រុំ​ក្បាល​ចេញ ហើយ​ដាល់ ទាត់​ធាក់ និង​ទះកំផ្លៀង​នាង​ទាំង​កម្រោល​កាលពីពេល ថ្មីៗ​នេះ​។

​ខណៈ​យុវ​សិស្ស​នារី​មូស្លីម​កំពុង​ប្រើ​ទូរស័ព្ទ​ចល័ត​នៅ​ចំណ​តរថ​អគ្គិសនី (​រថ​រត់​លើ​ផ្លូវដែក​) មួយ​នៅ​អូ​ល​ដឺ​ម (Oldham) តំបន់​ហ្គ្រេ​ត​ធ័​រ មែន​ឆេ​ស្ទ័​រ (Greater Manchester) ប្រទេស​អង់គ្លេស ភាគ​ពាយព្យ ស្រាប់តែ​យុវ​សិស្ស​នារី​ម្នាក់ទៀត​សួរ​នាង​ថា “​ឯង​ចង់​តេ​មុន​ហ្អេ​ស​?”​។ នៅពេល​ជនរងគ្រោះ​មិន​តប ស្រាប់តែ​ជនល្មើស​ព្យាយាម កញ្ឆក់​ទូរស័ព្ទ​ពី​ដៃ​របស់​នាង មុនពេល​ផ្ទុះ​អំពើហិង្សា​។ បន្ទាប់មក​ជនល្មើស​បាន​ចាប់​បោច កន្សែង​រុំ​ក្បាល និង​ដោះ​វ៉ែនតា​របស់​ជនរងគ្រោះ​។ ពេលនោះ​ជនរងគ្រោះ​បាន​ព្យាយាម ការពារ​ខ្លួន ប៉ុន្តែ​ស្រាប់តែ​ជនល្មើស​ទាត់​ធាក់​ជើង និង​ដាល់​មុខ​របស់​នាង​យ៉ាង​រន្ថើន​។

​ទីបំផុត សិស្ស​ម្នាក់ទៀត​បាន​ចូល​ឃាត់​ពួកគេ​យ៉ាង​ក្លាហាន ខណៈ​ស្ត្រី​ម្នាក់ទៀត​ដែល​រុញ​កូន តូច​ក្នុង​រទេះ​បាន​ជេរ​ស្តីឱ្យ​ជន​ល្មើ​ល នៅពេល​គាត់​ដើរចេញ​។ ក្នុង​ហេតុការណ៍​នោះ គេ​ស្តាប់ឮ​សិស្ស​ស្ថិតក្នុង​ឈុត​ឯកសណ្ឋាន​ជាង ១០ នាក់​ព្រួត​គ្នា​ស្រែក​ចំអក​ជនរងគ្រោះ​។

​ក្រោយ​ករណី​ផ្ទុះ​អំ​ពិ​ហ​ង្សា​នេះ បែកធ្លាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម អនុវិទ្យាល័យ Royton and Crompton Academy បាន​ចេញមុខ​បកស្រាយ​ថា នេះ មិនមែនជា​ករណី រើសអើង​ជាតិ​សាស្ត្រ​ទេ វា​គ្រាន់តែ​ជាការ​យល់ច្រឡំ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា សាលា​ថា​នឹងមិន​អត់ឱន​ឱ្យ​សិស្ស​ដែល​ប្រើ​ហិង្សា​ជាដាច់ខាត​៕ ប្រែ​សម្រួល​: ខុម


ទីតាំងផ្សាយពាណិជ្ជកម្ម