ប្រឈម​ទោស​ព្រហ្មទណ្ឌ​ដោយសារ​យក​កូន​ដែល​មិត្តភក្តិ​ផ្ញើ​ទៅ​ទម្លាក់ចោល​ច្រឡំ​ផ្ទះ​

1332
ចែករម្លែក

​ម្ដាយ​របស់​កូនតូច​ម្នាក់​ដែល​ត្រូវគេ​យកទៅ​ទម្លាក់ចោល​ឱ្យនៅតែ​ម្នាក់ឯង​ខាងមុខផ្ទះ​របស់​អ្នក ដទៃ​និយាយថា វា​កើតឡើង​ដោយសារ​មិត្តភក្តិ​របស់គាត់​យក​កូ​ន​របស់គាត់​ទៅ​ទម្លាក់​ច្រឡំ​ផ្ទះ​។

​នាង​បានចាត់ទុក​ហេតុការណ៍​នេះ​ថា​ជា “​ការយល់ច្រឡំ​ធំ​” ប៉ុន្តែ​សមត្ថកិច្ច​រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក និយាយថា ស្ត្រី​ដែល​បាន​ទុក​ក្មេងប្រុស​ឈ្មោះ រ៉ូយ៉ាល់ ព្រី​នស៍ ស៊ីម​ម៉ុ​នស៍ (Royal Prince Simmons) អាយុ ២ ឆ្នាំ​ឱ្យនៅតែ​ម្នាក់ឯង​អាច​ប្រឈម​ទោស​ព្រហ្មទណ្ឌ ពីបទ​ធ្វើឱ្យ​កុមារ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។

​សូមបញ្ជាក់ថា ម្ដាយ​របស់​ក្មេងប្រុស​ខាងលើ​បាន​ពឹង​ឱ្យ​ស្ត្រី​ជា​មិត្តភក្តិ​ខាងលើ​នាំ​កូន របស់ខ្លួន​ទៅឱ្យ​ឪពុក​របស់គេ​នៅ​ស្ព្រី​ង (Spring) រដ្ឋ​តិច​សាស ពីព្រោះ​គាត់​ជាប់​ចូល មន្ទីរពេទ្យ នេះ​បើតាម​សម្តី​របស់​អនុសេនីយ៍ទោ ស្កុ​ត ស្ពេ​ន​ស័​រ (Scott Spencer) តម្រួត​តំបន់​ម៉ុ​ន​ហ្គោ​មឺ​រី (Montgomery County Sheriff)​។

​លោក ស្កុ​ត ស្ពេ​ន​ស័​រ បានឱ្យដឹង​ទៀតថា មិត្តភក្តិ​រូបនោះ​បាន​ទុក​ក្មេងប្រុស​នេះ​នៅ​ជណ្តើរ មុខផ្ទះ​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដោយ​មិន​រង់ចាំ​ម្ចាស់ផ្ទះ​បើកទ្វារ​សិន​ឡើយ​។ ​តាមពិត​លោក វី​លី ស៊ីម​ម៉ុ​នស៍ (Willie Simmons) ដែលជា​ឪពុក​របស់​ក្មេងប្រុស​ខាងលើ រស់នៅ​ជាប់​គ្នា​នឹង​ផ្ទះ ដែល​កូន​របស់គាត់​ត្រូវគេ​ទុកចោល​។​

​គាត់​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បានដឹង​ពីអ្វី​ដែល​បាន​កើតឡើង​ទេ រហូតដល់​អ្នកព័ត៌មាន ម្នាក់​បង្ហាញ​គាត់​នូវ​រូបភាព​វីដេអូ​កាមេរ៉ា​ទ្វារផ្ទះ​របស់​អ្នកជិតខាង​គាត់​កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ទើប​គាត់​ភ្ញាក់​ក្រញាង​។​

​គាត់​បាន​ប្រាប់​សារព័ត៌មាន ABC News ថា “​តើ​មាន​អ្វី​កើតឡើង បើ​អ្នកជិតខាង​របស់ខ្ញុំ មិន​នៅផ្ទះ​ពេលនោះ​? បើ​អ្នកជិតខាង​ខ្ញុំ​មិន​នៅទេ​កូនប្រុស​ខ្ញុំ​ច្បាស់​ជា​ដើរ​ចុះ​ដើរ​ឡើង​នៅតាម ផ្លូវ​មិន​ខាន​”៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម