​ពលរដ្ឋ​ខ្មែរ​៣​នាក់​ថៃ​បញ្ជូន​ដល់​សមត្ថកិច្ច​កម្ពុជា​តា​ម​ច្រក​ជាំ​ស្រុក​អន្លង់វែង​

738
ចែករម្លែក

​ដោយៈ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​អាជ្ញាធរ​ថៃ​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​រួចផុត​ទោស​ពី​មន្ទីរឃុំឃាំង​ចំនួន​៣​នាក់ ដល់​អាជ្ញាធរ​កម្ពុជា ច្រក​ជាំ​សា​ងាំ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មានឈ្មោះ​១,​ឈ្មោះ ង៉ែត ព្រឹម ភេទ ប្រុស អាយុ​៤៣​ឆ្នាំ​នៅ​ភូមិ ស្រែ​ជា ឃុំ ចំប៉ី​ស្រុក​អង្គរជ័យ ខេត្តកំពត ។​២,​ឈ្មោះ ហ៊ុន ពោន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​កំពង់ធំ ឃុំ កំពង់រ​ទះ ស្រុក​ស្ទឹងសែន ខេត្ត​កំពង​ធំ ។​៣,​ឈ្មោះ សម រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​នៅ​ភូមិ អំ​ពួច ឃុំ​ផ្ទះ​រ៉ុង ស្រុក ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​។​

​អ្នក​ទាំងបី​ចាប់ខ្លួន​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​ចូល​តាម​ចំណុច​VA(001882)​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ព្រំដែន​។​ភូមិសាស្ត្រ​ខាង​ខ្មែរ​ភូមិ​អូរ​ក្រ​ញ៉ូ​ង ឃុំ​ត្រពាំង​ប្រិ​យ៍​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័័យ ឈម​ភូមិ​ស្រែ​ព្រៃ ឃុំ​ផៃ​ផាត់​ថា​ណា ស្រុក​ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត​ថៃ​៕S/​

​ពលរដ្ឋ​ខ្មែរ​៣​នាក់​ថៃ​បញ្ជូន​ដល់​សមត្ថកិច្ច​កម្ពុជា​តា​ម​ច្រក​ជាំ​ស្រុក​អន្លង់វែង​

ទីតាំងផ្សាយពាណិជ្ជកម្ម