​ឃាត់ខ្លួន​ចំនួន​៤​នាក់​ដែល​បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅក្នុង​ទឹកដី​ថៃ​

978
ចែករម្លែក

​ដោយ​បាយ័ន​/​បាត់ដំបងៈ​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨២៣​បាន​ឃាត់ខ្លួន​បន្ទាប់ពី​ប្រជាពលរដ្ឋ​ទាំង​៤​នាក់​បម្រុង​នាំគ្នា​ដើរចូល​ឆ្លងដែន​ខុសច្បាប់​ទៅ​ទឹកដី​ថៃ​។​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​កើតឡើង​ស្ថិតនៅ​ប៉ុស្ដិ៍នគរបាល​ច្រក​តំ​៤០០​ក្នុងភូមិ​សាស្ត្រ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ។​

សមត្ថកិច្ច​ប្រចាំ​ច្រក​តំបន់​៤០០​បាន​បញ្ជាក់ថា​កម្លាំង​បាន​ដើរល្បាត​ក៏​ជួប​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ដើរ​បម្រុង​ឆ្លងដែន​ខុសច្បាប់​ក៏បាន​ឃាត់ខ្លួន​យកមក​ប៉ុស្ដិ៍​ដើម្បី​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​។​សមត្ថកិច្ច​បាន​បន្តថា​ប្រជាពលរដ្ឋ​ទាំង​០៤​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី ១-​ឈ្មោះ ម៉ៅ សុ​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​អូរ​ច្រាប​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​ទី​-​ឈ្មោះ​ឯ​កលួន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​ឆក​រកា​ឃុំ​សំឡូត​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​ទី​៣-​ឈ្មោះ អ៊ិន ភី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។​និង​ទី​៤-​ឈ្មោះ យាន វុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​ក្រោយពី​ឃាត់ខ្លួន​និង​ធ្វើ​កំណត់ហេតុ​សាកសួរ​រួច ប្រជាពលរដ្ឋ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ប្រចាំ​ច្រក បានធ្វើ​ការអប់រំ​ណែនាំ​មិនអោយ​ធ្វើការ​ឆ្លងដែន​ខុសច្បាប់​។​ដូច្នេះហើយ​បានឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​និង​បញ្ជូនទៅ​ទីលំនៅ​ស្ថាន​វិញ​៕S/

​ឃាត់ខ្លួន​ចំនួន​៤​នាក់​ដែល​បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅក្នុង​ទឹកដី​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម