​កម្លាំង​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ពួក​

997
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅនេះ​កម្លាំង​នគរបាល​ស្រុក​ពួក​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពួក​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​។​ដឹកនាំ​ដោយ​លោក​ព្រឹន្ទ​សា​វិ​ន​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​មេ​ជ្រៃ​ដល់​ព្រំប្រទល់​ឃុំ​សសរស្ដម្ភ​ស្រុក​ពួក​ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ការចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​មេ​ជ្រៃ​ដល់​ព្រំប្រទល់​ឃុំ​សសរស្ដម្ភ​សមត្ថកិច្ច​បាន​បង្ក្រាប​និង​ដកហូត​វត្ថុតាង​នៅនឹងកន្លែង​បាន​មួយចំនួន​រួមទាំង​បាន​លែង​កូន​ត្រី​ចូលក្នុង​បឹង​វិញ​។​

សមត្ថកិច្ច​បាន​បន្តថា ជា​លទ្ធផល​សមត្ថកិច្ច​យើង​បង្ក្រាបបាន -​ឧបករណ៍ បរ​ចំនួន​១០​គ្រឿង ,​របាំង​សាច់​មុង​ប្រវែង​១.០០០​ម៉ែត្រ​, ចម្រឹង​៣៥០​ដើម​, ឧបករណ៍​អ៊ុយ​ស្បៃ​មុង​ចំនួន​០៥​គ្រឿង ,​របាំង​សាច់​មុង​ប្រវែង​៥០០​ម៉ែត្រ​និង​បាន​ប្រលែង​កូន​ត្រី​ចំរុះ​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​បាន​ចំនួន​៥៥​គីឡូក្រាម ៕S/

​រូបភាពៈ​នគរបាល​ស្រុក​ពួក​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​មេ​ជ្រៃ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម