បបរគ្រឿង​

3264
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ
– មាន់ ១​ក្បាល ប្រហែល ១​គីឡូ​កន្លះ
– ថ្លើម ប៉េះ​ដូង ឈាម (​ជ្រូក​) ១​គីឡូ
– ទឹកត្រី ២​ស្លាបព្រា​បាយ
– អំបិល ១​ស្លាបព្រា​កាហ្វេ
– បង្គា​គ្រាម ៣​ស្លាបព្រា​បាយ
– ស្ករ ១​ស្លាបព្រា​បាយ
– ម្សៅ​ស៊ុប ៣​ស្លាបព្រា​បាយ
– យា​ហឺ ៣​បន្ទះ (​តូចៗ​) ហាន់​តូចៗ
– ឆៃប៉ូវ​ប្រៃ ៤​ចំនិត ហាន់​ស្តើងៗ
– ខ្ទឹមស​ចិញ្ច្រាំ ១​ស្លាបព្រា​បាយ
– អង្ករ ៣​កំប៉ុង
– ទឹក ៨​លីត្រ​

+ របៀប​ធ្វើ​៖
– ដាំទឹក​អោយ​ពុះ ដាក់​អំបិល​បន្តិច រួច​ដាក់​មាន់​ចូល ស្ងោ​រយះពេល ២០​នាទី ឬ រហូតដល់​មាន់​ឆ្អឹ​ន​។ ដាំទឹក​អោយ​ពុះ (​ឆ្នាំង​ផ្សេង​) ដាក់​អំបិល ១​ស្លាបព្រា​កាហ្វេ រួច​ដាក់​ឈាមជ្រូក​ចូល ស្ងោ ៥​នាទី រួច​យកទៅ​លាង​ជាមួយ​ទឹក​ត្រជាក់​អោយ​ស្អាត រួច​កាត់​ជា​ដុំ​តូច ហើយ​ដាក់​ត្រាំ​ក្នុង​ទឹក​ត្រជាក់​។ ពេល​ស្ងោ​មាន់បាន​ប្រហែល ១០​នាទី យើង​ដាក់ បង្គា​គ្រាម យី​ហឺ និង​ឆៃប៉ូវ​ចូល​។ ដាំទឹក​អោយ​ពុះ (​ឆ្នាំង​ផ្សេង​) ដាក់​អំបិល ១​ស្លាបព្រា​កាហ្វេ រួច​ដាក់​ថ្លើម និង​ប៉េះ​ដូង​ស្ញោ​អោយ​ឆ្អឹ​ន ប្រហែល ១០​ទៅ​១៥​នាទី រួច​ហាន់​ស្តើងៗ​។
– ក្រោយ​រំងាស់​ទឹក​ស៊ុប​បាន ២០​នាទី ឬ​មាន់​ឆ្អឹ​ន​ហើយ យើង​ស្រង់​មាន់​ចេញ​ទុកអោយ​ត្រជាក់ សឹម​ហែក​ជា​បន្ទះៗ​តូច​ល្មម តាម​ចំនូលចិត្ត​។ លាង​អង្ករ បី​បួន​ទឹក​អោយ​ស្អាត រួច​ទុកអោយ​ច្រោះ​ទឹក​។ ដាំ​ប្រេងឆា ១​ស្លាបព្រា​បាយ​អោយ​ក្តៅ ដាក់​ខ្ទឹម​ចូល​ឆា​អោយ ក្រហម​ល្អ ដាក់​អង្ករ​ចូល​ឆា​បី​បួន​ត្រឡប់ សឹម​ដាក់ ស្ករ អំបិល ទឹកត្រី និង​ម្សៅ​ស៊ុប​ចូល​ឆា ប្រហែល ២​ទៅ​៣​នាទី (​ដាក់​ទឹក​ស៊ុប​ចូល​បន្តិច​) រួច​យកទៅ​ចាក់​ចូលក្នុង​ឆ្នាំង​ស៊ុប រំងាស់​ប្រហែល​១៥​នាទី រួច​ដាក់​ឈាម និង​សាច់មាន់​ចូល​ទុកអោយ​ពុះ រួច​បិទ​ភ្លើង​។
– ពេល​ទទួលទាន ដួស​បបរ​ដាក់​ចាន ដាក់​សណ្តែកបណ្តុះ​បន្តិច ដាក់​ថ្លើម និង​ប៉េះ​ដូង ៤-៥​ចំនិត ដាក់​ស្លឹក​ជី ស្លឹក​ខ្ទឹម ក្រូចឆ្មា សៀង​ឆា ម្ទេស​ឆា ខ្ទឹម​បំពង ជាការ​ស្រេច​៕ ប្រភព​: មេផ្ទះ (Housewife)​

ទីតាំងផ្សាយពាណិជ្ជកម្ម