យន្តហោះ​រុស្ស៊ី សាកល្បង​សព្វាវុធ​ប្រឆាំង​ផ្កាយរណប​

1135
ចែករម្លែក

កាំជ្រួចរុស្ស៊ីដែលមិនត្រូវបានស្គាល់ពីមុន ត្រូវបានគេសង្កេតឃើញបំពាក់លើយន្តហោះប្រយុទ្ធរុស្ស៊ីមួយគ្រឿងក្នុងអំឡុងការសាកល្បងមួយកាលពីខែមុន នៅក្នុងអ្វីដែលប្រភពយោធាអាមេរិកហៅថា ការហាត់សមវាយប្រហារផ្កាយរណបគួរអោយខ្លាច។

យោងតាមសារព័ត៌មានCNBC កាំជ្រួចប្រឆាំងផ្កាយរណបនេះ ដែលអាចបំផ្លាញបច្ចេកវិទ្យាអាកាសចរណ៍ ទូរគមនាគមន៍និងស៊ើបការណ៍ អាចយកមកប្រើបានសំរាប់សង្គ្រាមនៅយ៉ាងយូរត្រឹមឆ្នាំ២០២២។

អស់ពេលរាប់ឆ្នាំមកហើយមានការនិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អភិវឌ្ឍកាំជ្រួចប្រឆាំងផ្កាយរណប តែរបាយការណ៍ពេលនេះបង្ហាញថាឥឡូវលោកអាចជិតសំរេចគោលដៅនេះ។

កាំជ្រួចប្រឆាំងផ្កាយរណបត្រូវបានបំពាក់លើយន្តហោះMiG-31របស់រុស្ស៊ីក្នុងអំឡុងពេលសាកល្បងកាលពីខែមុន

តាមពិតយន្តហោះប្រយុទ្ធរុស្ស៊ីផ្ទុកកាំជ្រួចគួរអោយសង្ស័យត្រូវគេថតបាននៅពេលចេញដំណើរពីមូលដ្ឋានមួយជិតក្រុងមូស្គូកាលពីពាក់កណ្តាលខែកញ្ញា។យន្តហោះ MiG-31ជាយន្តហោះលឿនជាងសម្លេងនិងស្ទាក់ចាប់ដ៏មានប្រសិទ្ធភាពនិងអាចហោះទៅដល់គែមអវកាសទៀតផង។

នៅពេលវាត្រូវបានគេប្រទះឃើញនៅខែមុន មានសារព័ត៌មានជាច្រើននិយាយថា កាំជ្រួចនៅពីក្រោមយន្តហោះនេះអាចជាប្រភេទអាវុធប្រឆាំងផ្កាយរណប។ពាក្យចចាមអារ៉ាមនេះទំនងជាត្រូវបានបញ្ជាក់អះអាងដោយប្រភពចារកម្មអាមេរិក។

កាំជ្រួចរបស់រុស្ស៊ីនេះអាចផ្តោតលើបណ្តាផ្កាយរណបក្នុងគន្លងផែនដីទាបៗ ។

ការទម្លាយអោយដឹងពីប្រភពចារកម្មអាមេរិកកើតឡើងតែមួយថ្ងៃក្រោយពីប្រធានាធិបតីរុស្ស៊ី បាននិយាយថា រុស្ស៊ីមានផែនការដាក់អោយប្រើសព្វាវុធថ្មីគ្មានគូប្រៀបនៅទូទាំងពិភពលោក៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម