​ការផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា​និង​ប្រឡង​សំណេរ​លើក​ទី​១​ធ្វើ​នៅ​បន្ទាយមានជ័យ

1518
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​កម្មវិធី​នៃ​ការផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា​និង​ប្រឡង​សំណេរ​លើក​ទី​១ បានធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន​២​ថ្ងៃ​(​ថ្ងៃទី​២៧-២៨​ខែតុលា​) ដោយបាន​បង្ហាញ​ពី​ផ្លែ​ផ្លា ភាព​ជិតស្និត ហើយ​កាន់តែ​រឹងមាំ​នូវ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល ផ្នែក​ឯកជន អង្គការ​ដៃគូ​អភិវឌ្ឍន៍​រហូតដល់​ព​ល​រដ្ឋ​ទាំងពីរ​។​

​លោក​បណ្ឌិត​សំ​ង៉ា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ​មានជ័យ​ជា​សហ​អ្នករៀបចំ​កម្មវិធី​ការផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា​និង​ប្រឡង​សំណេរ​លក​ទី​១​នៅ​វេទិកា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​:​បំណង​នៃ​កម្មវិធី​នេះ :​ទី​១- ចង់ឱ្យ​រក្សា​និង​ពង្រឹង​ចំណង​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​តាំងពី​រដ្ឋាភិបាល អង្គការ​ដៃគូ​អភិវឌ្ឍន៍ ផ្នែក​ឯកជន​និង​ប្រជាជន​កម្ពុជា កូរ៉េ​កាន់តែ​ជិតស្និត​និង​រឹងមាំ​បន្ថែមទៀត​។​

​ទី​២- បង្ហាញ​នូវ​កម្ម​បិនឌ​ការផ្លាស់ប្តូរ​វប្ប​ធ​ម៍​កម្ពុជា កូរ៉េ​លើក​ទី​២ ។​ទី​៣- បង្ហាញ​ភាព​ជិតស្និត កក់ក្តៅ​រវាង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ហៅ​កាត់​ថាក​យ​កា​(KOICA) ជាមួយ​សាកលវិទ្យាល័យ​មានជ័យ ,​ខេត្តបន្ទាយមានជ័យ​និង​ប្រទេស​កម្ពុជា​។​ទី​៤-​បង្ហាញ​ពី​ទិដ្ឋភាព​ឬ​ដៃគូ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​និង​គួរអោយ​ជឿជាក់​។​និង​ទី​៥- បង្ហាញ​ពី​សុខសន្តិភាព សេរីភាព​ទាំង​នៅ​ប្រទេស​កម្ពុជា​និង​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​អាចធ្វើ​អ្វីៗ​បាន​។​

​លោក មូ​ន ឆុ​ល​ហីន អគ្គ​កុងស៊ុលរង​នៃ​ស្ថាន​កុងស៊ុល​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ខេត្តសៀមរាប ថ្លែងថា​:​ដើមខែ​តុលា​នេះ​ស្ថាន​កុងស៊ុល​បាន​បាន​បើក​ពិធីបុណ្យ​វប្ប​ធ​ម៍​កូរ៉េ​ឆ្នាំ​២០១៨​ក្នុងនោះ​មានការ​ប្រកួត​តែ​ក្វាន់​ដូ​ពិធីបុណ្យ​ភាពយន្ត​កូរ៉េ​ការប្រកួត​ឆ្លើយ​សំណួរ​វប្ប​ធ​ម៍​ទូទៅ​ពី​កូរ៉េ​និង​ការប្រកួត​រាំ​។​

​លោក​បាន​បន្តថា : “​ខ្ញុំ​ពិតជា​ទទួល​អារម្មណ៍​បាន​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​កូរ៉េ​កាន់តែ​ស្ពិ​តរ​មួ​ត ។ ហើយ​សព្វថ្ងៃ​ការនិយម​សិ​ល្បះ វប្ប​ធ​ម័​កូរ៉េ​កាន់​ស្អិតរ​មួ​ត​។ ហើយ​តាមរយ​:​កម្មវិធី​នេះ លើសពី​ការយល់​ពី​វប្ប​ធ​ម៍ វា​នឹង​ជា​ឱកាស​អោយ​ប្រទេស​និង​ប្រជាជន​កូរ៉េ កម្ពុជា​យល់​កាន់តែច្បាស់​ពីគ្នា​ទៅវិញទៅមក​និង​ជា​ឱកាស​មិត្តភាព​ទាំង​២ ” ។​

លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​អរគុណ​ដល់ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ដែល​បាន​ជួយ​អភិវឌ្ឍ​ប្រ​ទេ​កម្ពុជា និង​ជាពិសេស​ដល់​ខេត្តបន្ទាយមានជ័យ តាមរយៈ​ការបើក​ថ្នាក់​មហាវិទ្យាល័យ​ភាសា​កូរ៉េ​និង​បញ្ជូន​អ្នកស្ម័គ្រចិត្ត​កូរ៉េ​ឲ្យ​មក​បង្រៀន​នៅ​សាកលវិទ្យាល័យ​មានជ័យ​និង​ក្នុង​ការងារ​សង្គម​ជាច្រើន​ទៀត​។​ហើយ​ថ្ងៃនេះ​ជាក់ស្តែង​បានរៀបចំ​ឱ្យមាន​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌​នេះ​ឡើង​ផងដែរ​។​

​សូមបញ្ជាក់ថា បើ​យោង​លោក​មូ​ន ស៊ុ​ង​ក្វ​ន សហ​អ្នករៀបចំ​កម្មវិធី អោយដឹងថា កម្មវិធី​២​ថ្ងៃ​មកនេះ មានការ​បញ្ចាំងភាពយន្ត​ស្តីពី​វប្បធម៌ និង​ប្រ​វ​តិ្ត​សាស្ត្រ​កូរ៉េ និង​ភាពយន្ត​ខ្មែរ រឿង​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ ,​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​រូបថត​និង​រូបភាព ,​ការ​ស្លៀក​បំពាក់​វប្ប​ធ​ម៍​, ការធ្វើ​និង​ភ្លក់​ម្ហូប​កូរ៉េ , ការប្រឡង​សរសេរ​ភាសា​កូរ៉េ​ដើម្បីរ​យក​រង្វាន់​ជាដើម ៕S/

​រូបថត : លោក សួន បវរ ,​លោក មូ​ន ឆុ​ល​ហ៊ុន បើកសម្ពោធ​ដំណើរការ​កម្មវិធី​ការផ្តោះប្តូរ​វប្ប​ធ​ម៍​កម្ពុជា កូរ៉េ​និង​ប្រឡង​សំណេរ​ភាសា​កូរ៉េ​លើក​ទី​១​ទូទាំងប្រទេស​រៀបចំ​ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ​(​រូប​:​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម