ខ្ជិល​ហាត់ប្រាណ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​ជាង​ការជក់បារី​

1648
ចែករម្លែក

តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​ឲ្យ​ដឹងថា ហានិភ័យ​ស្លាប់​របស់​ការ​ខ្ជិល​ហាត់ប្រាណ​នៅ​ខ្ពស់ជាង​ទាំង​ការជក់បារី ឬ ជំងឺ​សរសៃឈាម​បេះដូង ។​

ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ថ្មីៗ​នេះ បានប្រកាស​ការស្រាវជ្រាវ​បង្ហាញថា អ្នក​មិន​ព្រម​ហាត់ប្រាណ​រួម​នឹង​របៀប​រស់នៅ​មិនសូវមាន​ចលនា បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ជាង​ទាំង​ការជក់បារី​, ជំងឺ​ទឹកនោមផ្អែម និង​សរសៃឈាម​បេះដូង ។​

​បណ្ឌិត វ៉ា​អែល ចា​ប័​រ (Wael Jaber) អ្នកជំនាញការ​សរសៃ​ឈាម​បេះដូង​នៅ គ្លី​និ​ច ក្លេ​វ័​ឡេ​ន នៅ​រដ្ឋ អូ​ហា​យូ សហរដ្ឋអាមេរិក និង ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​លើ​មនុស្ស ១២២.០០៧ នាក់ បាន​ឲ្យ​ដឹងថា «​ការ​ខ្ជិល​ហាត់ប្រាណ​នឹងធ្វើ​ឲ្យ​មនុស្ស​ធម្មតា​ម្នាក់​មាន​ហានិភ័យ​ស្លាប់​ខ្ពស់ជាង ៥០០% ប្រៀប​នឹង​ជំងឺ​ដូចជា​ទឹកនោមផ្អែម សរសៃឈាម​បេះដូង និង​ខ្ពស់ជាង ៣ ដង ប្រៀប​នឹង​គ្រោះថ្នាក់​បង្កឡើង​ដោយ​ការជក់បារី​» ។​

​ការស្រាវជ្រាវ​ក៏​បង្ហាញថា អ្នក​មិនសូវ​ហាត់ ឬ ហាត់​ដោយ​ខ្ជីខ្ជា នឹងមាន​ហានិភ័យ​ខ្ពស់ជាង ៣៩០% ប្រៀប​នឹង​អ្នក​ហាត់​ជាប្រចាំ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម