​ចៅស្រី​ម្ចាស់​ក្ស​ត្រី​អេ​ឡី​សា​បេ​តទី​២​នៃ​ចក្រភព​អង្គ​គ្លេ​ស​ទស្សនកិច្ច​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

1389
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ព្រះ​នាង​បេ​ត​ត្រី​ស​(Beatrice)​ចៅស្រី​ម្ចាស់​ក្ស​ត្រី​អេ​ឡី​សា​បេ​តទី​២​នៃ​ចក្រភព​អង់គ្លេស​បាន​យាង​បំពេញ​ទស្សនកិច្ច​ក្រៅផ្លូវការ​លើក​ទី​១​នៅ​សាលារៀន​ជំនាន់​ថ្មី​(NGS)​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៨​ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធីសិក្សា​របស់​សាលារៀន​ជំនាន់​ថ្មី ដល់​សិក្សា​នុ​សិស្ស​កម្ពុជា​។​

​ការយាង​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង​ដោយមាន​ការសម្របសម្រួល​របស់​ស្ថានទូត​ប្រទេស​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុងនោះ​មាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​ហើយ​នៅ​ដំណើរ​យាង​ទស្សនកិច្ច ក៏​មានការ​អមដំណើរ​ពី​សំណាក់​តំណាង​ស្ថានទូត​អង់គ្លេស​នៅ​កម្ពុជា​។​

​លោក​ឃឺ​ត​ប្រេត​ឌែ​ន​ប៊ើ​ក​ទី​ប្រឹក្ស​បច្ចេកទេស​ជាន់ខ្ពស់​អង្គការ​KAPE​បានឱ្យដឹងថា​នៅក្នុង​ដំណើរ​យាង​ទស្សនកិច្ច​ក្រៅផ្លូវការ​របស់​ព្រះ​នាង​បេ​ត​ត្រី​ស​ទ្រង់មាន​គោលបំណង​ផ្សព្វផ្សាយ​ពី​កម្មវិធីសិក្សា​របស់​សាលារៀន​ជំនាន់​ថ្មី​និង​លើកទឹកចិត្ត​ដល់​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា​ដែល​បាន​ខិតខំ​កែលម្អ​ប្រព័ន្ធ​អប់រំ​បែប​ថ្មី នៅក្នុង​ប្រទេស​កម្ពុជា​។​

ការយាង​បំពេញ​ទស្សនកិច្ច​នៅ​សាលារៀន​ជំនាន់​ថ្មី​(NGS)​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ព្រះ​នាង​បាន​យាង​បំពេញ​ទស្សនកិច្ច​នៅក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​អនុវត្ត ហ៊ុន សែន កំពង់ចាម កាលពី​ថ្មីៗ​នេះ​។​

​សូម​ជ​ម្រា​ថា សាលារៀន​ជំនាន់​ថ្មី គឺជា​កម្មវិធីសិក្សា​ថ្មី​មួយ ដែល​ក្រសួង​អប់រំ​បាន​ដាក់ឱ្យអនុវត្ត​ន៍ ក្នុងដំណាក់កាល​សាកល្បង​នៅ​ឆ្នាំ​២០១៥​។​ការអនុវត្តន៍​នេះ​គឺ​ធ្វើ​ទាំង​ថ្នាក់​បឋម​និង​ថ្នាក់មធ្យមសិក្សា​ផងដែរ ក្នុង​បំណង​ធ្វើឱ្យ​ការអប់រំ​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ ដូច​ទៅនឹង​ប្រទេស​មួយចំនួន នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។​

បច្ចុប្បន្ន​មាន​សាលា​ចំនួន​១០​ហើយ កំពុង​ដាក់ឱ្យអនុវត្ត​កម្មវិធីសិក្សា​សាលារៀន​ជំនាន់​ថ្មី​នេះ​។ ក្នុងនោះ​សាលាបឋមសិក្សា​មាន​ចំនួន​៤ និង​សាលា​មធ្យមសិក្សា​មាន​ចំនួន​៦​។ សាលា​ទាំងនោះ​រួមមាន​៖ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម​, វិទ្យាល័យ​ព្រែកលៀប​, វិទ្យាល័យ​សម្តេច ជា ស៊ីម ព្រែក​អញ្ចាញ​, វិទ្យាល័យ ហ៊ុន សែន ពាមជីកង​, អនុវិទ្យាល័យ​គោក​ព្រីង សាលាបឋមសិក្សា ហ៊ុន សែន​កំពង់ចាម​,​សាលាបឋមសិក្សា​ព្រះរាជអគ្គមហេសី​,​សាលាបឋមសិក្សា​អង្គរ​បាន​និង​សាលាបឋមសិក្សា​ព្រហូត​៕S/

ចៅស្រី​ម្ចាស់​ក្ស​ត្រី​អេ​ឡី​សា​បេ​តទី​២​នៃ​ចក្រភព​អង្គ​គ្លេ​ស​ទស្សនកិច្ច​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ