​រឿង​”​កូន​ពស់​កេងកង​”​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ជាមួយនឹង​ការផលិត​បែប​គុណភាព​ខ្ពស់

1949
ចែករម្លែក
  • 44
    Shares

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ភាពយន្ត​ភាគ​ខ្នាត​ធំ ដែលជា​ស្នាដៃ​និពន្ធ​របស់​អ្នកដឹកនាំ​ល្បីឈ្មោះ លោក ហ្វៃ សំអាង រឿង «​កូន​ពស់​កេងកង​» ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៨ តុលា ២០១៨ នៅ​ផ្សារ​ទំនើប​អី​អន​ម៉​ល ក្រោម​វត្តមាន​តារា​ល្បីៗ​ជាច្រើន​ដួង ចូលរួម​យ៉ាងច្រើន​កុះករ​។

​ការសម្ពោធ​ជា​ផ្លូវការ​នេះ​ក៏​នឹង​ត្រៀមខ្លួន​ចាក់​បញ្ចាំង​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស​នា​ដើមខែ​វិច្ឆិការ​២០១៨​ខាងមុខ​នេះហើយ​។​រឿង​«​កូន​ពស់​កេងកង​»​នឹង​ចូលខ្លួន​មក​អង្រួន​ឆាក​សម្តែង​ឡើងវិញ​នា​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ជាមួយ​ការថត​ប្រកបដោយ​ដើមទុន​ខ្ពស់​ព្រមទាំង​កម្រិត​បច្ចេកទេស​ទំនើប​។​ខ្សែ​រឿងនេះ​ត្រូវបាន​ទស្សនិកជន​ចាត់ទុកថា​ជា​ផ្ទៃរឿង​យ៉ាង​ពិសេស​សម្រាប់​លើកមុខ​មាត់​វិស័យ​ភាពយន្ត​ខ្មែរ​ឲ​កាន់តែ​ល្បីឈ្មោះ​។​

​ក្នុង​ពិធី​សម្ពោធ​រឿងនេះ​មាន​វត្តមាន​តារា​ក្នុង​សាច់រឿង​ច្រើន​ដួង​បាន​ចូលរួម​ដូចជា​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​លោក​ហ្វៃ សំអាង អ្នកស្រី​ប៉ុល ពិសី អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា អ្នកនាង​លី ម៉ា​រី​ណា អ្នកនាង​ស្វែង សុជាតា កញ្ញា​តូ​តា កញ្ញា​ឌុ​ច លីដា កញ្ញា​ម៉ៃ​យ៉ា លោក​ញ៉ែម សុគ​ន្ឋ លោក​ម៉េង ប៊ុន​ឡូ ព្រមទាំង​តារា​កិត្តិយស​ជាច្រើន​ទៀត​។​

​តាម​ការ​ឱ្យដឹង រឿង «​កូន​ពស់​កេងកង​» មាន​ចម្រៀង​តាក់តែង​និ​ព​ន្ឋ​ថ្មី​ដោយ​លោក​ហ្វៃ សំអាង ចំនួន​១៧​បទ ដោយ​ច្រៀង​ដោយ​តារាចម្រៀង​ហង្ស​មាស​ល្បីៗ​។ លើសពីនេះ​ក៏​លេច​ឭ​ថា ស្នាដៃ​របស់​អ្នកដឹកនាំ​រឿង​ល្បី​រូបនេះ​ត្រូវបាន​ស្ថានីយ៍ទូរទស្សន៍​ថៃ​ដ៏​ល្បី​មួយ​ចង់​ទាក់ទង​ទិញ​ផ្តាច់មុខ​យកទៅ​បញ្ចាំង​នៅ​ស្រុកថៃ​។

​ប៉ុន្តែ​ត្រូវបាន​លោក​ហ្វៃ​សំអាង​ច្រានចោល​ក្រោយ​ចុះ​សិទ្ឋិ​ប្រគល់ឱ្យ​ហង្ស​មាស​ដាច់​មុខ​ពេល​ខាង​ថៃ​ទំនាក់ទំនង​។ លោក​ហ្វៃ សំអាង គ្រោង​ផលិត​រឿង​ថ្មី​២​ទៀត ដោយ​លោក​មិនទាន់​បង្ហាញថា ជា​រឿង​អ្វី​ហើយក៏​ហ្នឹង​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ដដែល​។

រឿង​«​កូន​ពស់​កេងកង​»​បានបង្ហាញ​ពី​សម័យកាល​៣​មាន​លង្វែក​ឧ​ដ្តុ​ង្គ​ចតុម្មុខ​ជាមួយ​ការ​គ្រង​សំលៀកបំពាក់​តាម​ប្រពៃណី​ខ្មែរ​សម័យបុរាណ​ការ​ទៅ​វត្ត​អារាម​កាពូន​ភ្នំខ្សាច់​។​អ្វីដែល​សំខាន់​ក៏មាន​ការបញ្ចូល​សត្វ​មួយចំនួន​ថត​សម្តែង​ជាមួយ​តួ​ដូចជា​ពស់ថ្លាន់ ពស់វែក​តុកកែ​ជាដើម​ព្រមទាំង​បញ្ចូល​តួអង្គ​កំប្លែង​ល្បីៗ ជាច្រើន​ដួង ចូលរួម​លើកមុខ​មាត់​ខ្សែភាពយន្ត​ដ៏​ល្អ​នេះ​៕S/


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ