​នារី​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុក​ទួល​កាត់​ទទឹងផ្លូវ​សម្រាប់​បន្ថយល្បឿន​របួស​ធ្ងន់​

1127
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​នារី​ម្នាក់​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​ទួល​កាត់​ទទឹង​សម្រាប់​បន្ថយល្បឿន នៅតាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ទួល​ពពែ​សង្កាត់​ទួល​សង្កែ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៩​ខែតុលា ឆ្នាំ​២០១៨​។

​នារី​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ណូ​រ៉ា​ស្នាក់នៅ​ភូមិឃ​សង្កាត់​ច្រាំង​ចំរេះ​ទី​២​ខណ្ឌ​ឬ​ស្សី​កែវ​ជិះ​ម៉ូតូ​ម៉ាក​និក​ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GZ2000​។​សាក្សី​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ខាងលើ​ជិះ​ដោយ​នារី​រងគ្រោះ​ម្នាក់ឯង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​។​លុះដល់​ចំណុចកើតហេតុ​មិនបាន​បន្ថយល្បឿន​ជ្រុល​ទៅបុក​ទួល​កាត់​ទឹង​ផ្លូវ​សម្រាប់​បន្ថយល្បឿន​បណ្តាល​ខ្ទាត​ផ្លោង​ទាំង​ម៉ូតូ​និង​អ្នកជិះ​ប្រមាណ​១០​ម៉ែត្រ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២​រងចាំ​ជនរងគ្រោះ​ឬ​សាច់ញាតិ​យក​ឯកសា​មក​ផ្ទៀងផ្ទាត់​និង​ប្រគល់​ឲ្យ​នៅពេល​ក្រោយ ៕S/​

​នារី​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុក​ទួល​កាត់​ទទឹងផ្លូវ​សម្រាប់​បន្ថយល្បឿន​របួស​ធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម