​ចាប់​ភេទ​ទី​៣​លួច​ស​ង្ងំ​លក់​គ្រឿងញៀន​ក្នុង​បន្ទប់​និង​ដកហូត​ថ្នាំញៀន​ជាច្រើន​

884
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​សមត្ថកិច្ច​ចាប់​បុរស​ជា​ភេទ​ទី​៣​ម្នាក់​លួ​ចស​ង្ងំ​លក់​គ្រឿងញៀន​នៅក្នុង​បន្ទប់​ជួល​ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំ​។​មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​:​ជនសង្ស័យ​ឈ្មោៈ​ភាព​រក្សា​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៨​នៅក្នុង​បន្ទប់​ជួល​នៅ​ចំ​ណុ​ត​ខាងកើត​ផ្សារ​ត្រី​ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​ថ្ងៃ​បន្ទាប់​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​នៅ​ចំណុច​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​ឈ្មោៈ​ធុន​សុគន្ធា​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​២​សង្កាត់​ក្រុង​ប៉ោយប៉ែត​។​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​រួមមាន​១​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​១​កូន​ថង់​ធំ​ល្មម​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​មាន​អក្សរ​WY ចំនួន ១៤៣​គ្រាប់​កន្លះ​ថ្នាំ​គ្រាប់​ពណ៌​លឿងខ្ចី​ចំនួន​៣០​គ្រាប់​។​

មាន​អក្សរ​រ៉ូ​ឡិច​ថ្នាំ​គ្រាប់​ពណ៍​ខៀ​រ​ខ្ចី​ចំនួន ៩០ គ្រាប់​មាន​អក្សរ​រ៉ូ​ឡិច​ថ្នាំ​ដប​កេ​តា​ម៉ី​ន​ចំនួន​៦១​ដប​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀ​ង​ចំនួន​២​ថ្នាំ​បន្ទះ​ចំនួន ១៧ គ្រាប់​សំបក​ដប​កេ​តា​ម៉ី​ន​ចំនួន​៤៥៤​ដប ។​
​គំរប​ដប​កេ​តា​ម៉ី​ន​មួយចំនួន​រួម​និង​ប្រអប់​ថ្នាំ​កេ​តា​ម៉ី​ចំនួន​០៥​ពណ៌​ខៀវ​ថង់​កិប​មាត់​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន ថង់​ខ្មៅ មាន​រុំ​ស្គុ​ត​ចំនួន​៤​សំរាប់​ច្រក​គ្រឿងញៀន​ឆ្នាំង​សំរាប់​សំ​ងួ​ត​ថ្នាំញៀន​ចំនួន ១ កេះ​ក្រដាស់​ដែលមាន​សរសេរ​លេខ​ទូរស័ព្ទ​ភ្នំពេញ​ប៉ោយប៉ែត​ចំនួន​២​។​

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​សំណុំរឿង​បញ្ជូនបន្តរ​ទៅ​តុលាការ​ដើម្បី​ដាក់​ឃុំ​កាលពី​ថ្ងៃ​ទៅ​២៨​ខែតុលា ៕S/

​ចាប់​ភេទ​ទី​៣​លួច​ស​ង្ងំ​លក់​គ្រឿងញៀន​ក្នុង​បន្ទប់​និង​ដកហូត​ថ្នាំញៀន​ជាច្រើន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ