​ចៅ​ស្តេច​អង់គ្លេស​គ្រោង​នឹង​ចម្លង​ស្តង់ដារ​សាលារៀន​ជំនាន់​ថ្មី​កម្ពុជា​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​

1207
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: ព្រះ​នាង BEATRICE ជា​ចៅស្រី​បង្កើត​របស់​ម្ចាស់​ក្ស​ត្រីអ៊ី​លី​សា​ឡេ​តទី​២ នៃ​រាជវង្ស​ស្តេច​ចក្រភព​អង់គ្លេស​តំណាង​ឲ្យ​ស្ថានទូត​ប្រទេស​នេះ​គ្រោង​នឹង​ចម្លង​ស្តង់ដារ​សាលារៀន​ជំនាន់​ថ្មី​របស់​ប្រទេស​កម្ពុជា​ជា​លក្ខណ​:​សម្របសម្រួល​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​។​ដើម្បី​ចែករំលែក​ស្តង់ដារ​សាលារៀន​មួយ​នេះ ទៅកាន់​បណ្តា​ប្រទេស​ដទៃ​ផ្សេងទៀត​។​

​លោក​សឿន​វ៉ាន់​នាយក​វិទ្យាល័យ​ហ៊ុនសែន​អនុវត្ត​នៅ​ក្រុង​កំពង់ចាម​បាន​ប្រាប់​ដឹង​កាល​ចុង​សប្តាហ៍​កន្លងទៅ​ថា​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​នាង​BEATRICE​តំណាង​ឲ្យ​ចក្រភព​ប្រទេស​អង់គ្លេស​មកកាន់​សាលារៀន​ហ៊ុនសែន​អនុវត្ត​ដែលមាន​ទីតាំង​ជាប់​សាលា​គរុកោសល្យ​និង​វិ​ក្រិ​ត្យ​ការ​ខេត្តកំពង់ចាម​។​

ព្រះ​នាង​បាន​ចំណាយពេល​ច្រើន​ម៉ោង​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​តុលា​នេះ​គឺ​ព្រះ​នាង​ទ្រង់​បាន​យោង​ទត​មើល​ពី​សកម្មភាព​បង្រៀន​,​រៀន​និង​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស របស់​សាលារៀន​ជំនាន់​ថ្មី នៃ​សាលាបឋមសិក្សា និង​វិទ្យាល័យ​ហ៊ុន សែន អនុវត្ត​នោះ​។​

​លោកនាយក​វិទ្យាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ការយាង​ទត និង​សំណេះសំណាល​របស់​ចៅ​ម្ចាស់​ក្ស​ត្រី អ៊ី លី​សា​ឡេ​តទី​២​ក្នុង​សាលារៀន​ជំនាន់​ថ្មី​ជា​លើកដំបូង​អង្គ​នេះ​គឺ​ព្រះ​នាង​ចង់​ស្វែងយល់​អំពី​ស្តង់ដារ​របស់​សាលា​ជំនាន់​ថ្មី​របស់​យើង​នេះ​ប្រយោជន៍​ដើម្បី​នឹង​រៀបចំ​សម្របសម្រួល​សាលារៀន​ជំនាន់​ថ្មី​របស់​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​។​បំណង​ចម្លង​គំរូ​ស្តង់ដារ​សាលារៀន​នេះ​យកទៅ​ចែករំលែក​ដល់​សាលារៀន ប្រទេស​ដទៃ​ដូចជា ប្រទេស​ឡាវ និង​ប្រទេស​ភូមា ជាដើម​នោះ​។​

​លោក​សឿន​វ៉ាន់​បាន​បន្ថែមថា​បញ្ហា​ដែល​ព្រះ​នាង​BEATRICE​សព្ទ​ព្រះទ័យ​គ្រោង​ចម្លង​ស្តង់ដារ​សាលារៀន​ជំនាន់​ថ្មី​កម្ពុជា ចែករំលែក​ដល់​សាលារៀន​អន្តរជាតិ​បែបនេះ គឺ​ដោយសារ​កត្តា​សាលារៀន​ជំនាន់​ថ្មី មាន​លក្ខណ​:​ផ្លាស់​ប្តរ​ពី​សាលារៀន​ទូទៅ​ច្រើន​មាន​:​សាលារៀន​ជំនាន់​ថ្មី​មាន​ប្រព័ន្ធ​គ​ណី​យ​ភាព​តឹងរឹង​។

​លោក​បន្តថា​គ្រូបង្រៀន​ត្រូវបំពេញ​ឲ្យ​បាន​តាម​ស្តង់ដារ​កំណត់​នៃ​វិជ្ជាជីវ​:​របស់​គ្រូបង្រៀន​ឲ្យ​បាន​ពេញលេញ​។ លុបបំបាត់​បាតុភាព​អសកម្ម​ដូចជា​: បង្រៀន​គួរ​យកលុយ​ពី​សិស្ស គឺ​អត់​មាន​ទេ​។ បរិ​ស្ថា​សិក្សា​ទំនើប គឺមាន​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​លើ​ការបង្រៀន និង​រៀន​នេះ ជា​អ្វីដែល​យើង​ជំរុញ​ឲ្យ​កើតមាន​។​បង្កើត​ម៉ោង​សិក្សា​ច្រើន​។​ពិធី​រៀន​និង​បង្រៀន​មាន​លក្ខណ​:​ទំនើប​ជា​សាលារៀន​ទូទៅ​។ យើង​បាន​បង្កើត​ឲ្យ​មាន​សិស្ស​ចេះ​ម្ចាស់ការ​ច្រើន ក្នុង​ដំណើរការ​រៀនសូត្រ​នេះ​។

​លោក​បាន​រំលឹកថា​សាលារៀន​ជំនាន់​ថ្មី​ក៏​ជា​សាលារៀន​របស់​រដ្ឋ​ដែរ​។​ប៉ុន្តែ​មានការ​ច្នៃ​ប្រ​ឌី​ត​ច្រើន​ហៅថា « សាលារៀន​រដ្ឋ​ស្វយ័ត​» ហើយក៏​មិនមែន​ស្វយ័ត​ទាំងស្រុង​នោះដែរ គឺ​គ្រូបង្រៀន​រដ្ឋ​ដដែល​។ សាលារៀន​ជំនាន់​ថ្មី​នេះ​ផ្តួចផ្តើម​ដោយ​អង្គការ​«​ខេ​ប​»​ក្រោម​ជំនួយ​ឧបត្ថម្ភ​មូល​នី​ធិ​របស់​យុវជន​របស់​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣​។ នៅ​ឆ្នាំ​២០១៥ ក្រសួង​អប់រំ​យុវជន និង​កីឡា​បានសម្រេច​ដាក់បញ្ចូល សាលារៀន​ជំនាន់​ថ្មី​នេះ ក្នុង​កម្មវិធី​កំណែទម្រង់​ថ្នាក់ជាតិ​។​

​ក្នុងនោះ​សាលារៀន​ជំនាន់​ថ្មី​នៅ​ខេត្តកំពង់ចាម​បាន​បង្កើត​ដំបូង​គេ និង​មាន​ច្រើនជាងគេ គឺ​ចំនួន​បួន កន្លែង​មាន​: ក្រុង​កំពង់ចាម​ចំនួន​ពីរ ក្នុង​បរិ​វរ​ណ​តែមួយ បឋមសិក្សា និង​វិទ្យាល័យ ហ៊ុន សែន អនុវត្ត និង​នៅ​ស្រុក​កងមាស​ចំនួន ពីរ កន្លែង​ដែរ​។ សាលារៀន​នេះ​ក៏មាន​នៅ រាជធានី​ភ្នំពេញ​ចំនួន ពីរ កន្លែង និង​ខេត្តកណ្តាល​ចំនួន ពីរ កន្លែង​ផងដែរ​៕S/

​ចៅ​ស្តេច​អង់គ្លេស​គ្រោង​នឹង​ចម្លង​ស្តង់ដារ​សាលារៀន​ជំនាន់​ថ្មី​កម្ពុជា​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម