២​នាក់​ស្លាប់​និង​៩​នាក់​រងរបួស​នៅពេល​រថយន្ដបុក​ដំរីព្រៃ​នៅ​ថៃ​

866
ចែករម្លែក

អ្នកបើកបររថយន្តអ្នកនិងអ្នកដំណើរម្នាក់បានស្លាប់និងអ្នកដំណើរ៩នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលរថយន្តរបស់ពួកគេ បានបុកដំរីព្រៃធំមួយ នៅលើផ្លូវមួយនៅស្រុកSanam Chaikhetនៅខេត្ត Chachoengsao កាលពីព្រឹកថ្ងៃសៅរ៍ទី២៧តុលា។

ដំរីព្រៃដែលរងរបួសនេះ បានរត់ចូលព្រៃ បន្ទាប់ពី ហេតុការណ៍នេះ ។

ស្ថានភាពនៃសត្វដំរីមិនត្រូវបានគេដឹងទេ នៅពេលដែលវាបានរត់បាត់ក្នុងព្រៃដោយបន្សល់នូវស្នាមឈាមនិងក្រចកជើងមួយ។

អ្នកស្រុកបាននិយាយថា តំបន់នេះមានព្រៃឈើច្រើនប្រហែល៣.២០០ហិចតារបស់អង្គការឧស្សាហកម្មព្រៃឈើហើយដំរីព្រៃប្រហែល២០ក្បាលមកពីដែនជម្រកសត្វព្រៃAng Rua បានផ្លាស់ប្តូរទៅរស់នៅក្នុងព្រៃនោះ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ៕ដោយ៖សុខា/sn

រថយន្ដដឹកអ្នកដំណើរបុកជាមួយដំរីព្រៃខ្ទេចមុខ កាលពីព្រឹកថ្ងៃសៅរ៍ដោយសម្លាប់មនុស្ស២នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម