ឃាត់ខ្លួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ដកហូត​វត្ថុតាង​ចំនួន​១៥​កញ្ចប់​

738
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ដោយ​ដកហូត​បាន​វត្ថុតាង​ចំនួន​១៥​កញ្ចប់​តូច​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​បេតុង​ភូមិ​មានជ័យ​១​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ ។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​រួមមាន ១-​ឈ្មោះ ចាន់ ធី ហៅ​ផល្លី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។ ២-​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២០២ ផ្លូវលំ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ។​

​ក្រោយ​ការឃាត់ខ្លួន​យកមក​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី
​៕S/​

​ឃាត់ខ្លួន​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ដកហូត​វត្ថុតាង​ចំនួន​១៥​កញ្ចប់​

ទីតាំងផ្សាយពាណិជ្ជកម្ម