បង្ក្រាប​ទំនិញ​គេ​ចព​ន្ធៈ រកឃើញ​កាំភ្លើង​ទំនើប​៣៥​ដើម​ប្រុង​នាំទៅ​វៀតណាម និង​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​

1134
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មនុស្ស​ចំនួន​ពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​ដកហូត​កាំភ្លើង​ទំនើប​ចំនួន​៣៥​ដើម រួមទាំង​ទំនិញគេចពន្ធ ដែល​បម្រុង​ដឹកចេញទៅ​ប្រទេស​វៀតណាម ត្រូវបាន​គយ​និង​រដ្ឋាករ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប នៅ​ចំនុច​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពីរ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨​។​វត្ថុ​តាំង​និង​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​នាំខ្លួន​ទៅកាន់​ទីបញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។​

ប្រតិបត្តិ​ការបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​ព្រាប គា​រ៉ា​ត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កំលាំង​បញ្ជារ​ការដ្ឋាន​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​គេចពន្ធ (​តំបន់​៦)​។​

​ជា​លទ្ធផល​បង្ក្រាបបាន​អាវុធខ្លី​ចំនួន​៣៥​ដើម ដោយ​ក្នុងនោះ​មាន​ប្រ​ភេ​ទៈ​
1-RETAY,G19C ប្រភេទ​ប្រើ​ក្រាប់​ពិត bol ជ័រ​ចំនួន​03​ដើម​។ 2-SENTETIEN F99T ប្រភេទ​ប្រើ​គ្រាប់​ពិត bol ជ័រ​ចំនួន​05​ដើម​។ 3-GAMOPT85 ប្រភេទ​ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន​03​ដើម​។ 4-SMETWESSON,P9C ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន​05​ដើម​។ 5-ZORAKI,914 ប្រើ​ហ្គាស​គ្រាប់​ជ័រ​05​ដើម​។ 6-WALTHER ,CP99 ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន​03​ដើម​។ 7-M84 ប្រើ​ហ្គាស​គ្រាប់​ជ័រ​ចំនួន​08​ដើម​។ 8-RETAY ,P114 ប្រើ​ហ្គាស់​គ្រាប់​ជ័រ​ចំនួន​03​ដើម​។

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ និង​រថយន្ត​កូរ៉េ​ចំនួន​មួយគ្រឿង​ព​ណ៍ស ចំណុះ ៤​តោន ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0839​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានដូចជាៈ ១/​ឈ្មោះ​ប៉ែន អឿ​ម​សុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ធម្ម​យុទ្ធ ឃុំ​ផ្អេ​ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង​២/​ឈ្មោះ ជួន ចាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

តាម​ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា កាំភ្លើង​ទាំងនេះ​ខ្លួន​បាន​សាង​ពី​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក លាយឡំ​ជាមួយ​ទំនិញ​ចម្រុះ ដោយ​មិនបាន​ដឹងថា ជា​អាវុធ​ទេ​។ ហើយ​ទំនិញ​ដែល​ដឹក​នោះ គឺ​ខ្លួន​ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម បាន​ចំនួន​៤​ជើង​ហើយ ក៏ត្រូវ​សមត្ថកិច្ច​គយ​ចាប់​ឃាត់​តែម្តង​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​គយ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា បាន​រកឃើញ​កាំភ្លើង​ចំនួន​១៨​ដើម ដែល​ដាក់​ក្នុង​កេស​ក្រដាស​បង្កប់​ក្រោម​ផ្កា ដើម្បី​នាំ​ចូលមក​កម្ពុជា​។ ប៉ុន្តែ​សមត្ថកិច្ច​ថៃ​មិនបាន​បង្ហាញ​អំពី​អត្តសញ្ញាណ​អ្នក​ដែល​ពាក់ព័ន្ធ​នោះទេ​។ ប៉ុន្តែ​បើតាម​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រកព្រំដែន​បាន​ឲ្យ​ដឹងថា កាំភ្លើង​ទាំង​១៨​ដើម ដែល​គយ​ថៃ​ចាប់ គឺជា​ប្រភេទ​កាំភ្លើង​ដូចជា​នឹង​កាំភ្លើង​ដែល​គយ និង​រដ្ឋាករ​កម្ពុជា ចាប់បាន​ចំនួន​៣៥​ដើម​នៅ​ចំនុច​ភូមិ​ក្រវៀន​ជើង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពីរ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម