ខឹង​ប្រពន្ធ​លេងល្បែង​មិន​គិត​បាយទឹក​ប្តឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​

1083
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ស្ត្រី​បីនាក់​និង​មេ​បាញ់អាប៉ោង​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​ប្តី​ស្ត្រី​ទាំងបី​នាក់​នោះ​ចេញពី​ធ្វើការ​មក​ផ្ទះ​វិញ​មិនមាន​បាយ​ហូប​ខឹង​ប្រពន្ធ​ក៏រ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​។​ការឃាត់ខ្លួន​អ្នកញៀន​ល្បែង​ទាំង​៤​នាក់​នោះ​ធ្វើឡើង​នៅ​ចំណុច​ផ្ទះ​សន​សេន​ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រិ​យ​ឃុំ​ក្រាំង​ដឺ​វ៉ា​យ​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​អ្នកញៀន​ល្បែង​ទាំង​៤​នាក់​នោះ​មាន​១. ឈ្មោះ ឌឹ​ម ធា ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ភូមិ​ត្រាំ​ង​ក្រូច ឃុំ​ក្រាំង​ដឺ​វ៉ា​យ​។ ២.​ឈ្មោះ វ៉ន វ៉េ​ត​ភេទ ស្រី​អាយុ​៤៣​ឆ្នាំ​ភូមិ​ព្រៃទទឹង​ឃុំ​ក្រាំង​ដឺ​វ៉ា​យ ៣. ឈ្មោះ សួស ពេជ្រ ភេទ​ស្រី អាយុ ៤៧ ឆ្នាំ ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​ក្រាំង​ដឺ​វ៉ា​យ ។​៤.​ឈ្មោះ​ប៊ុន បឿន ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ភូមិ​ដីក្រហម​ឃុំ​ក្រាំង​ដឺ​វ៉ា​យ​និង​នាក់​លេង​មួយចំនួនទៀត​បាន​រត់​គេចខ្លួន​បាត់អស់​។​

​បច្ចុប្បន្ន​ស្ត្រី​ញៀន​ល្បែង​ទាំងបី​នាក់​និង​បុរស​បាញ់អាប៉ោង​នោះ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​និង​ដកហូត​វត្ថុតាង​បៀ​មួយ​ហ៊ូរ​គ្រាប់​អាប៉ោង​២​គ្រាប់​និង​លុយ​១០​ម៉ឺន​រៀល​និង​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី​ចាត់ការ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម