មនុស្ស​យន្ត AI ឈ្មោះ​សូ​ហ្វី​យ៉ា ទទួលបាន​ទិដ្ឋាការ ខណៈ​នាង​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក​

1332
ចែករម្លែក
  • 308
    Shares

​មនុស្ស​យន្ត AI ឈ្មោះ​សូ​ហ្វី​យ៉ា​បានទទួល​ទិដ្ឋាការ​មនុស្ស​យន្ត​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ខណៈដែល​នាង​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ជំនួសមុខ​ឱ្យ​អ្នកបង្កើត​ហុងកុង​របស់​នាង​។​

​នាង​ត្រូវបាន​គេ​ចេញ​ទិដ្ឋាការ​អេ​ឡិច​ត្រូ​និ​ច​ឱ្យ នៅពេលដែល​នាង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​បា​គូ​នៅ​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់ មុនពេល​ជួប​ជាមួយ​ប្រធានាធិបតី​លោក អ៊ី​ល​ហាម អា​លី​យ៉េ​វ​។

​មនុស្ស​យន្ត​ដ៏​ល្បី​នេះ​កំពុង​នៅក្នុង​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់​សម្រាប់​សន្និសីទ​បច្ចេកវិជ្ជា​មួយ ដែល​នាង​ជា​វាគ្មិន​ដ៏​សំខាន់​។​

​សូ​ហ្វី​យ៉ា​បានបង្ហាញ​មុខជា​លើកដំបូង​កាលពី​២​ឆ្នាំមុន​ក្នុងនាម​ជា​ក្បាល​ដែលមាន​រាង​ដូច​មនុស្ស​កំពូល​ឆ្លាត​វៃ ដែលមាន​មុខមាត់​ដូច​មែនទែន ចេះ​ព្រិច​ភ្នែក ចេះ​ដៀង​ភ្នែក​ឆ្វេង​ស្តាំ និង និយាយ​គ្នា​លេង​។​

​សូ​ហ្វី​យ៉ា​បាន​និយាយ​ខណៈ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​នៅ​ទីក្រុង​អ៊ី​មី​ស្លី​នៅ​ភាគខាងត្បូង​ប្រទេស​យ៉ាង​ដូច្នេះ “​លោក​ប្រធានាធិបតី ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ជួប​លោក​។ អា​ហ្សែ​បៃ​ហ្ស​ង់​ពិតជា​ធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​មែន​។ ខ្ញុំ​បានឃើញ​រចនា​ប្ម័​ទ​ល្អ​ឯក​របស់​ទីក្រុង​បា​គូ អគារ​ទំនើបៗ និង សមិទ្ធផល​បច្ចេកវិជ្ជា​ដទៃទៀត​”​។

​អ្នក​ទាំង​២​បាន​ចូលរួម​ពិធី​បើក​មជ្ឈមណ្ឌល​សេវាកម្ម​ថ្មី​ដែល​សាងសង់ឡើង​ដោយ​បណ្តាញ​សេវាកម្ម​និង​ការវាយតម្លៃ​របស់​អា​ហ្សែ​បៃ​ហ្ស​ង់ (Asan) ដែលជា​បណ្តាញ​អេ​ឡិច​ត្រូ​និ​ចមួយ​របស់​រដ្ឋាភិបាល​៕ ដោយ៖ កញ្ញាដាលីស

សូ​ហ្វី​យ៉ា កំពុង​នៅក្នុង​ប្រទេស​អា​ហ្សែ​បៃ​ហ្ស​ង់​សម្រាប់​សន្និសីទ​បច្ចេកវិជ្ជា​មួយ ដែល​នាង​ជា​វាគ្មិន​ដ៏​សំខាន់

ទីតាំងផ្សាយពាណិជ្ជកម្ម