រូបថត​ចុងក្រោយ​របស់​អតីត​បវរកញ្ញា​ថៃ​បង្ហាញ​នាង​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ មុនពេល​ធ្លាក់​ឧទ្ធម្ភាគចក្រ​ស្លាប់​ជាមួយ​ម្ចាស់​ក្លិប Leicester

1547
ចែករម្លែក
  • 435
    Shares

​បវរកញ្ញា​ចក្រវាល​ថៃ​មួយរូប​បាន​បង្ហោះ​រូបថត​យ៉ាង​សប្បាយរីករាយ​ជាមួយ​មិត្តភក្តិ​នៅ​ភោជនីយដ្ឋាន​លំដាប់​កំពូល​មួយ​នៅ​ទីក្រុង​ឡុង​ដ៏​មួយថ្ងៃ​មុនពេល​នាង​បាន​ស្លាប់​ជាមួយ​ចៅហ្វាយ​របស់​នាង​នៅពេល​ឧទ្ធម្ភាគចក្រ​ដែល​ពួកគេ​កំពុងធ្វើដំណើរ​បាន​ធ្លាក់ចូល​ទៅក្នុង​ចំណតរថយន្ត​នៅ​កីឡដ្ឋាន​បាល់ទាត់​របស់​ក្លិប Leicester City ។​

​នាង នួ​សា​រ៉ា ស៊ុ​គ​ណា​ម៉ៃ គឺជា​អតីត​រាជ​នី​សម្រស់​ដ៏​ឆើតឆាយ ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ប្រឡង​បវរកញ្ញា​ចក្រវាល​ថៃ​ឆ្នាំ​២០០៥ និង​បាន​គ្រង​តំណែង​បវរកញ្ញា​អន្តរ​ថៃ​នៅ​ឆ្នាំ​ដដែល​។ នាង​ក៏បាន​ឈ្នះ​ពានរង្វាន់​បវរកញ្ញា​ថ​ត​រូប​ស្អាត​ក្នុងការ​ប្រកួតប្រជែង ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ឆ្នាំ​ដដែល​នោះ​ផងដែរ​។​

​នាង​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​បណ្តាញ​សង្គម​ដោយបាន​បង្ហោះ​ជា​ទៀងទាត់​នូវ​រូបថត​នៃ​ការធ្វើដំណើរ​ជុំវិញ​ពិភពលោក​របស់​នាង​ពី​ប្រទេស​អ៊ីតាលី​ជប៉ុន​និង​ក្រិ​ក​រហូតដល់​តំបន់​ជនបទ​ស្ងាត់ជ្រងំ​ខូ​ត​វូ​ល និង ថត​ក្បែរ​តារាបាល់ទាត់​ដូចជា ជែ​មមី វ៉ា​ឌី​, ហ្គា​រ៉េត សោ​វ​ហ្គេ​ត និង ហារី ម៉ា​ក្វា​យ​អឺ​។​

​ត្រឹម​មួយថ្ងៃ​មុនពេល​នាង​ស្លាប់​នាង​បានទទួល​ទាន​អាហារ​ជាមួយ​មិត្តភក្តិ​នៅ​ភោជនីយដ្ឋាន​ក្រិ​ក​លំដាប់​កំពូល​ឈ្មោះ Estiatorio Milos នៅ​ផ្លូវ Regent Street របស់​ទីក្រុង​ឡុង​ដ៍ ជា​កន្លែង​ដែល​នាង​ថតរូប​យ៉ាង​សប្បាយរីករាយ​។​

​ក្រោយពី​ជោគជ័យ​ក្នុង​ពិភព​បង្ហាញ​ម៉ូត នាង​ត្រូវបាន​ជួល​ធ្វើជា​ជំនួយការ​ដោយ​មហាសេដ្ឋី​ម្ចាស់​ក្លិប Leicester លោក វី​ចៃ ស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា អាយុ ៦០ ឆ្នាំ ដែល​ត្រូវ​បានប្រកាស​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ចុង​សប្តាហ៍​ផងដែរ​។​

​អ្នកបើក​ឧទ្ធម្ភាគចក្រ​លោក អេ​រិ​ក ស្វា​ហ្វ​ហ្វើ អាយុ ៥៣ ឆ្នាំ និង​ដៃគូ​និង​ជា​អ្នក​បង្ហាត់​បើក​យន្តហោះ លោកស្រី អ៊ី​ហ្សា​បេឡា រ៉ូ​ហ្សា ឡេ​កូ​វិច អាយុ ៤៦ ឆ្នាំ​ក៏បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​នេះ​ផងដែរ រួម​ជាមួយនឹង​បុគ្គលិក​របស់​គ្រួសារ​លោក​វី​ចៃ គឺ​នាង នួ​សា​រ៉ា ស៊ុ​គ​ណា​ម៉ៃ និង លោក កា​វិ​ន​ផន ពុន​ពែ​៕ ដោយ៖ កញ្ញាដាលីស

នាង​នួ​សា​រ៉ា ស៊ុ​គ​ណា​ម៉ៃ ថតរូប​ចុងក្រោយ​នៅ​ភោជនីយដ្ឋាន​មុនពេល​ធ្លាក់​យន្តហោះ​ស្លាប់

ទីតាំងផ្សាយពាណិជ្ជកម្ម