ម្តាយកូន​ធាត់ៗ​ដូចគ្នា​មក​ប្រឡង​បវរកញ្ញា​ធាត់​ជាមួយគ្នា​ដើម្បី​លើកមុខ​មាត់​មនុស្ស​ស្រី​ធាត់​

1347
ចែករម្លែក

​នារី​ជំទង់​ម្នាក់​និង​ម្ដាយ​មេម៉ាយ​របស់​នាង​បាន​ក្លាយជា​ដៃគូ​ម្តាយកូន​ដំបូង​គេ​បង្អស់ ដែល​បាន​ចូលរួម​ប្រកួត​បវរកញ្ញា​លើស​ទម្ងន់​។​

​នាង ហូល​លី ជែក​សុន អាយុ ១៩ ឆ្នាំ និង​ម្តាយ​របស់​នាង​ឈ្មោះ ដេ​ប​ប៊ី អាយុ ៤៨ ឆ្នាំ​មកពី​ទីក្រុង​ហ្វែ​រហាម ក្នុង​ខេត្ត​ហាំ​សាយ​អឺ របស់​អង់គ្លេស បាន​ចូលរួម​ក្នុង​កម្មវិធី​បវរកញ្ញា​ធាត់​អង់គ្លេស (Miss British Curve) ឆ្នាំនេះ ដែល​ទទួល​យកតែ​ស្ត្រី​ណា​ដែល​ស្លៀកពាក់​លើស​ទំហំ ១៤ តែប៉ុណ្ណោះ​។​

​ជែក​សុន ដែល​បាន​បង្ហាញមុខ​ក្នុង​កម្មវិធី One’s Inside Out: South របស់​ទូរទស្សន៍ BBC បាន​បកស្រាយ​ថា នាង​ត្រូវបាន​គេ​សម្លុត​កំហែង​យ៉ាង​ព្រៃផ្សៃ​ដោយសារតែ​នាង​ធាត់​ជ្រុល​ក្នុង​វ័យ​ជំទង់ ហើយ​វា​ថែមទាំង​នាំឱ្យ​នាង​បាក់​ទឹកចិត្ត​ធ្វើបាប​ខ្លួនឯង​ដល់​កម្រិត​បាក់​ស្មារតី​ខ្លាំង​បំផុត ប៉ុន្តែ​ឥឡូវ​កំពុង​ចូលរួម​ការប្រកួត​បវ​រ​កញ្ញា​ធាត់​ដើម្បី​លើកមុខ​មាត់​ដល់​នារី​ធាត់ៗ​គ្រប់គ្នា​។​

​នាង​ជែក​សុន​បាន​លើកទឹកចិត្ត​ម្ដាយ​របស់​នាង​ដែលមាន​ទំហំ ២០ ផង​ដែរនោះ​ដើម្បី​ចូលរួម​ក្នុង​ការប្រឡង​ក្នុង​គោលបំណង​ប្រឹងប្រែង​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់គាត់​ឡើងវិញ បន្ទាប់ពី​លោកស្រី​បាន​លែងលះ​ប្តី ហើយ​បាន​និយាយថា នាង​សង្ឃឹមថា​ម្តាយ​របស់​នាង​នឹង​ដឹងខ្លួន​ថា​គាត់​មិនចាំបាច់​មាន​ទំនាក់ទំនង​ទេ​ដើម្បី​មាន​សុភមង្គល​និង​រីករាយ​ក្នុង​ជីវិត​៕ ដោយ៖ កញ្ញាដាលីស

នាង ហូល​លី ជែក​សុន អាយុ ១៩ ឆ្នាំ និង​ម្តាយ​ឈ្មោះ ដេ​ប​ប៊ី អាយុ ៤៨ ឆ្នាំ បបួលគ្នា​ប្រឡង​បវរកញ្ញា​ធាត់​អង់គ្លេស

ទីតាំងផ្សាយពាណិជ្ជកម្ម