ដ្រូ​ន​ចម្បាំង MQ-9 Reaper របស់​អាមេរិក​ធ្វើតេស្ត​ប្រយុទ្ធ​លើ​អាកាស​ជោគជ័យ​

1373
ចែករម្លែក

​ដ្រូ​ន​ចម្បាំង MQ-9 Reaper របស់​កងទ័ពអាកាស​អាមេរិក​បានសម្រេច​នូវ​ការធ្វើ​តេស្ត​បាញ់​លើ​អាកាស​ជា​លើកដំបូង​មិន​ធ្លាប់មាន​នៅក្នុង​អ្វីដែល​អាច​កត់សម្គាល់​ពី​បដិវត្តន៍​សម្រាប់​អនាគត​នៃ​ការប្រយុទ្ធ​តាម​អាកាស​។​

​វេ​ប​សាយ Military.com បាន​រាយការណ៍​កាលពី​ខែ​មុន​ថា យន្តហោះ​គ្មាន​អ្នកបើកបរ Reaper បាន​វាយប្រហារ​ចំ​ដ្រូ​ន​តូច​ផ្សេងទៀត​ជា​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​កងទ័ពអាកាស​អាមេរិក​។ ក្រោយមក ដ្រូ​ន​ចម្បាំង​នេះ​ត្រូវបានចាត់តាំង​ឱ្យធ្វើ​បេសកកម្ម​ឈ្លបយកការណ៍​និង​វាយប្រហារ​ពី​ដី​ទៅ​អាកាស​ក្នុងអំឡុង​សាកល្បង​រយៈពេល​ខ្លី​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​សព្វាវុធ​អាមេរិក​។​

​ខណៈ​គេ​ដឹង​មិន​ច្បាស់​ថា​តើ​អាមេរិក​មាន​ចេតនា​ធ្វើឱ្យ​ព័ត៌មាន​នេះ​ដឹង​ឮជា​សាធារណៈ​ឬ​យ៉ាងណា​នោះ ការបាញ់​ទម្លាក់​ដ្រូ​ន​តូចៗ​ដ៏​ជោគជ័យ​នៅលើ​អាកាស​ដែល​គ្រប់គ្រង​តឹងរ៉ឹង​នេះ ត្រូវបាន​ធ្វើឡើង​តាំងពី​ចុងឆ្នាំ ២០១៧ មកម្ល៉េះ​។​

​វរសេនីយឯក​កងទ័ព​អាកាស​អាមេរិក​លោក ជូ​លៀន ឈី​ត​ធឺ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ Military.com ថា “​អ្វីមួយ (​ដ្រូ​ន​ចម្បាំង​) ដែល​មិនមែនជា​ការណ៍​សម្ងាត់​ប៉ុន្តែ​គេ​មិនសូវ​ស្គាល់ កាលពី​ខែវិច្ឆិកា​…​បាន​បាញ់​មី​ស៊ី​លពី​អាកាស​ទៅ​អាកាស​ចំ​គោលដៅ​មាន​ចលនា ដោយ​ជោគជ័យ​” ។ លោក​ឈី​ត​ធឺ​គឺជា​មេបញ្ជាការ​កងអនុសេនាធំ​លេខ ៤៣២ នៅឯ​មូលដ្ឋាន​កងទ័ពអាកាស​គ្រី​ច ក្នុង​រដ្ឋ​ណេ​វ៉ា​ដា​។​

​លោក​វរសេនីយ៍ឯក​រូបនេះ​បាន​និយាយថា “​វា​ជា​ដ្រូ​ន​ចម្បាំង MQ-9 ប៉ះ​នឹង​ដ្រូ​ន​តូច​មួយ ជាមួយ​មី​ស៊ី​ល​រាវរក​កម្តៅ​ហោះ​ពី​អាកាស​ទៅ​អាកាស ហើយ​វា​បាន​បាញ់​ចំ​គោលដៅ​ផ្ទាល់​តែម្តង​” ដោយ​បញ្ជាក់ថា ការបាញ់​ចំៗ​នេះ​គឺ​កើតឡើង​អំឡុង “​ការសាកល្បង​”៕ ដោយ៖​ កញ្ញាដាលីស

ដ្រូ​ន​ចម្បាំង MQ-9 Reaper

ទីតាំងផ្សាយពាណិជ្ជកម្ម