ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ទាំង​៦​នាក់​ឃាត់​យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​

771
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​ចំណុច​សំណង់​មិន​រៀបរយ ឃាត់ខ្លួន​សង្ស័យ​ចំនួន​៦​នាក់ យកទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​វាល​ខ្សាច់​ផ្លូវលំ ក្រុមទី​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ទាំង​៦​នាក់​មានឈ្មោះ​ដូចជា ១. ឈ្មោះ ហ៊ី ឈុន​ហ៊ី​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ​។​
២. ឈ្មោះ ស៊ុន ស្រី​ខួច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែលើ​។​
៣. ឈ្មោះ ពៅ សុខ​ខេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ។​
៤. ឈ្មោះ (​មនុ​ស្សគ​) ភេទ​ប្រុស ស្នាក់នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ​។​
៥. ឈ្មោះ សៀង ហ៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ​។​
៦. ឈ្មោះ សំ រ៉ុង​យ៉ាវ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

​លោក អុំ រតនា នាយប៉ុស្តិ៍​ចាក់អង្រែលើ ក្រោយពី​ធ្វើការ​សាកសួរ​រួច ជន​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ទាំង ៦​នាក់ ដែល​វង្វេង​បាត់ស្មារតី បាត់​ម្ចាស់ការ​ទទួលខុសត្រូវ ដើរ​បង្ក​ការអុកឡុក​រំខាន​អ្នកធ្វើដំណើរ​តាមផ្លូវ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ យកទៅដាក់​មណ្ឌល ដើម្បី​ធ្វើការ​អប់រំ កែប្រែ និង​បន្សាប​ថ្នាំញៀន​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម