​កាកបាទក្រហមកម្ពុជា​ប្រគល់​អណ្តូងទឹក​ចំនួន​១៥​ដល់​ស្រុក​ចិត្រ​បុរី​នឹង​ស្រុក​សំបូរ​

1101
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​បានរៀបចំ​ពិធី​ប្រគល់​អណ្តូងទឹក ចំនួន​១៥​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ចំនួន​២​ស្រុក​គឺ​ស្រុក​ចិត្រ​បុរី នឹង​ស្រុក​សំបូរ ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​។​

​លោក អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា​។​លោក ធុន​គ្រី​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តក្រចេះ​បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​សារ​អប់រំ​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​សូមជួយ​ថែរក្សា​អណ្ដូង​ឱ្យបាន​យូរអង្វែង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អប្រសើរ​សម្អាត​ប​រិ​ស្ថាន​ជុំវិញ​ផ្ទះ​។​
​មាន​អនាម័យ​ក្នុងការ​រស់នៅ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ហូប​ស្អាត​ផឹក​ស្អាត​និង​រស់នៅ​ស្អាត​គេង​ក្នុង​មុង​ជានិច្ច​ការពារ​កុំ​ឲ្យ​កើត​ជំងឺគ្រុនចាញ់​-​គ្រុនឈាម​និង​ជំងឺឆ្លង​ផ្សេងៗ​ត្រូវ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​និង​លេបថ្នាំ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​

​ក្រោយពី​ទទួលបាន​សមិទ្ធផល​ទាំងនេះ​ប្រជាពលរដ្ឋ​មាន​សេចក្ដីរំភើប​ក្រៃលែង​និង​បាន​សម្ដែង​នូវ​សេចក្ដី​ដឹងគុណ​និង​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ដែលជា​និច្ចកាល​តែងតែ​គិតគូ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ​។​
​សូមបញ្ជាក់​៖​ប្រជាពលរដ្ឋ​ដែល​បានមក​ចូលរួម​ក្នុង​ពិធី​នេះ​សរុប​ចំនួន​១០០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ក្រមា​១ សា​រ៉ុង​១ និង​ថវិកា​មួយចំនួន​ផងដែរ ៕S/

​កាកបាទក្រហមកម្ពុជា​ប្រគល់​អណ្តូងទឹក​ចំនួន​១៥​ដល់​ស្រុក​ចិត្រ​បុរី​នឹង​ស្រុក​សំបូរ​


ទីតាំងផ្សាយពាណិជ្ជកម្ម