​ចោទប្រកាន់​លើ​មន្ត្រី​សមត្ថកិច្ច​ថា​ជំរឹត​ទារប្រាក់​ពី​ឈ្មួញ​ដឹកឈើ​ជា​ថ្នូរ​ក្នុងការ​ដោះលែង​

770
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​លោក​មាស​ញឹម​ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែ ខេត្ត ព្រះវិហារ និង​លោក ប៉ែន ស៊ង រង​ស្នាក់ការ​ដឺ​បេ​ជើងគោគ ខេត្តព្រះវិហារ បាន​រង​ការចោទប្រកាន់ថា​បាន​ជំរឹត​ទា​ប្រាក់​ពី​រថយន្ត​៥​តោន​កន្លះ​១​គ្រឿង​។​ដោយ​ទាមទារ​ប្រាក់​៤០០​ដុល្លារ នៅក្នុង​ដែន​បរិស្ថាន​ជម្រក​សត្វព្រៃ​បឹង​ពែ​ស្ថិតនៅ​ភូមិ​អូរ​ពោរ ស្ថិតនៅ​ឃុំ រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ​។

បើតាម​ម្ចាស់​រថយន្ត​ដឹកឈើ​ម្នា​ក់បាន​ឲ្យ​ដឹងថា លោក មាស ញឹក មន្ត្រី​បរិស្ថាន នឹង​លោក​ប៉ែន ស៊ង ទា​ហ៊ាន​ដឺ​បេ បាន​ប្រាប់​ម្ចាស់​រថយន្ត​ដឹកឈើ​ថា បើ​មិន​ឲ្យ​ប្រាក់​ចំនួន ៤០០​ដុល្លារ​ទេ នឹង​ឃាត់​រថយន្ត​ចូល​ស្នាក់ការ​បរិស្ថាន​។​ពេលនោះ​ម្ចាស់​ក៏​សម្រេចចិត្ត​ឲ្យ​លុយ​លោក​ទាំង​២​នាក់ ៤០០​ដុល្លារ​ជា​ថ្នូ​នឹង​ការដោះលែង​។​

​ម្ចាស់​រថយន្ត​១​គ្រឿង​ដែល​លោក​មាស​ញឹម​មន្ត្រី​បរិស្ថាន​នឹង​លោក​ប៉ែន​ស៊ង​ទាមទារ​ប្រាក់​នេះ​បាន​ឲ្យ​ដឹងថា​លោក​មាស​ញឹក​ធ្លាប់​យកលុយ​ពី​ម្ចាស់​រថយន្ត​ក្នុង​មួយ​ជើង​ចំនួន​១០​ម៉ឺន​រៀល​។​តែ​ចុងក្រោយ​ឈើ​ចំនួន​២​ម៉ែត្រគូប​លោក​បាន​គំរាម​ចាប់​ចូលក្នុង​ស្នាក់ការ​របស់ខ្លួន​ដែរ​។​

​ទាក់ទង​ករណីនេះ​ភ្នាក់ងារ​សារព័ត៌មាន​យើង​មិនទាន់​បានទទួល​ប្រភពពី​មន្ត្រី​ទាំងពីរ​ដែល​រង​ការចោទប្រកាន់ថា​បាន​យកលុយ​ពី​រថយន្ត​ដឹកឈើ​នោះ​នៅឡើយ​ទេ​។​សារព័ត៌មាន​នឹង​ផ្សាយ​ជូន​នៅ​លេខ​បន្ទាប់​មានការ​បំភ្លឺ​ពី​មន្ត្រី​និង​ស្ថាប័ន​ពាក់ព័ន្ធ​៕S/

​ចោទប្រកាន់​លើ​មន្ត្រី​សមត្ថកិច្ច​ថា​ជំរឹត​ទារប្រាក់​ពី​ឈ្មួញ​ដឹកឈើ​ជា​ថ្នូរ​ក្នុងការ​ដោះលែង​

ទីតាំងផ្សាយពាណិជ្ជកម្ម