រដ្ឋមន្ត្រី វង សូ​តៈ កម្ពុជា សម្រេចបាន​វឌ្ឍនភាព​ដោះស្រាយ អំពើហិង្សា​លើ​កុមារ​

962
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​អំពី​វឌ្ឍនភាព​វិស័យ​សុខុមាលភាព​កុមារ ដែល​កម្ពុជា​សម្រេចបាន​ថា  រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​វឌ្ឍនភាព ប្រកបដោយ​ចីរភាព ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា អំពើហិង្សា​លើ​កុមារ និង ផែនការ​សកម្មភាពរ​បស់​អាស៊ាន​ឆ្នាំ​២០១៥ ស្តីពី​ការលុបបំបាត់​អំពើហិង្សា​លើ​កុមារ ។ ផ្អែក​តាម​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មកនេះ កម្ពុជា​បានក្លាយ​ជា​ប្រទេស ឈានមុខ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដែល​បាន​អង្កេត សិក្សា​ស្រាវជ្រាវ ពី​ស្ថានភាព​អំពើហិង្សា​លើ​កុមារ ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ក្នុងការ​កំណត់​ពី​ទំហំ វិសាលភាព​ការផ្តល់​ភ័ស្តុតាង​ជាក់លាក់​នៃ​អំពើ​ហឹ​ង្សា​លើ​កុមា​រទាំង​ផ្លូវភេទ​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដែល​កុមារ​បាន​ជួបប្រទះ និង កំពុង​ប្រឈម  ។


​ ​លោក វង សូត ថ្លែង​ប្រក​ដោយ​មោទនភាព​ដូច្នេះ​នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ សន្និសីទ​ថ្នាក់​តំបន់​ឆ្ពោះទៅកាន់​ការអនុវត្ត​យុទ្ធសាស្ត្រ INSPIRE ចំនួន ៧ ដើម្បី បញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា សហការ​រៀបចំ​ដោយ ក្រសួង​សង្គមកិច្ច អង្គការ​យូ​នី​សេ​ហ្វ និង អង្ក​ការ​សុខភាព​ពិភពលោក នៅឯ​សណ្ឋាគារ​កាំបូឌី​យ៉ា រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ៣០ ខែ តុលា ដល់​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ​អន្តរជាតិ ជា​តំណាង​ក្រសួង ស្ថាប័ន អង្គទូត ទីភ្នាក់ងារ​សហប្រជាជាតិ អង្ការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា និង​មកពី​ប្រទេស​ចំនួន​២០​ទៀត ។


​សន្និសីទ​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ណែនាំ និង បង្ហាញ​ពី​យុទ្ធសាស្ត្រ INSPIRE និង កត្តា​ដែល​ត្រូវ​ពិចារណា ទាក់ទិន​នឹង​ការអនុវត្ត ដល់​អ្នកពាក់ព័ន្ធ​ថ្នាក់ជាតិ​នានា​នៅតាម​បណ្តា​ប្រទេស​ដើម្បី​គាំទ្រ​ដល់​ការបញ្ជ្រាប​យុទ្ធសាស្ត្រ​ទាំង ៧ នៃ​ក​ព្ចា​ប់​យុទ្ធសាស្ត្រ INSPIRE ទៅក្នុង​កម្មវិធី​ការពារ​កុមារ​នៅ​ថ្នាក់ជាតិ​។​
​ផងដែរ សន្និសីទ ក៏​រៀបចំឡើង ដើម្បី គាំទ្រ​ដល់​អ្នកចូលរួម ក្នុងការ​កំណត់​រក​ឱកាស​ពង្រីក​ការទប់ស្កាត់ និង ការឆ្លើយតប ចំពោះ អំពើហិង្សា​លើ​កុមារ ក្នុងប្រទេស​នានា ថ្នាក់​តំបន់​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​រដ្ឋមន្ត្រី វង សូត បាន​បន្ថែមថា ផែនការ​សកម្មភាព​នេះ បានរៀបចំ​ស្របតាម​គោលដៅ​របស់​ចលនា​សកល ដើម្បី បញ្ចប់​អំពើហិង្សា​លើ​កុមារ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាពជា​ដៃគូ​សកល យុទ្ធសាស្ត្រ​ចំនួន ៧​សម្រាប់​បញ្ចប់​អំពើ​ហឹ​ង្សា​លើ​កុមារ ការឆ្លើយតប​ចំពោះ​អាស៊ាន​និង​របស់​កម្ពុជា​ចំពោះ​អំពើ​ហឹ​ង្សា​លើ​កុមារ ។ ផែនការ​សកម្មភាព​នេះ មាន​យុទ្ធសាស្ត្រ និង​ទិសដៅ​ស្របទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល ជាពិសេស​ផែនការ​យុ​ទ្ធា​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដែល​បាន​នឹង​កំពុង​ដំណើរ​អនុវត្ត​លើ​វិស័យ​កុមារ​ក្នុង​កិច្ចការពារ​កុមារ​ជា​ប្រព័ន្ធ​។


​យុទ្ធសាស្ត្រ INSPIRE ចំនួន ៧ នោះ​គឺ​៖ ទី​១. ការអនុវត្ត និង​ពង្រឹង​ការអនុវត្ត​ច្បាប់ , ទី​. ២ បទដ្ឋាន និង គុណ​តម្លៃ , ទី​.៣ បរិយាកាស​ប្រកបដោយ​សុ​វត្តិភាព , ទី​.៤ ការគាំទ្រ​ដល់​មាតាបិតា​និង​អ្នកផ្តល់​ការថែទាំ​ដល់​កុមារ , ទី​.៥ ការពង្រឹង​ប្រាក់ចំណូល​និង​សេដ្ឋកិច្ច , ទី​.៦ សេវា​ឆ្លើយតប​និង​សេវា​គាំទ្រ និង ទី​.៧ ការអប់រំ និង បំ​ណិ​ន​ជីវិត ៕ Kh

 

ទីតាំងផ្សាយពាណិជ្ជកម្ម