កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​ការអភិវឌ្ឍ​សមត្ថភាព ភាពជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ទីរ​កិច្ចការនារី​រាជធានី ខេត្ត​

1217
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សណ្ឋាគារ​សេន​ជូ​រី ក្រុង​សៀមរាប ខេត្តសៀមរាប មាន​បើក​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង ស្តីពី​ការអនុវត្ត​ការងារ​លើកកម្ពស់ សមត្ថភាព​ភាពជា​អ្នកដឹកនាំ និង​គ្រប់គ្រង ដល់​ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ទីរ​កិច្ចការនារី រាជធានី ខេត្ត។​

កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​ការអភិវឌ្ឍ​សមត្ថភាព ភាពជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​និង​មន្ទីរ​កិច្ចការនារី​រាជធានី ខេត្ត​៕​គូលែន​

​ក្នុង​កិច្ចប្រជុំ​ឆ្លុះបញ្ចាំង​ការអភិវឌ្ឍ​សមត្ថភាព ភាពជា​អ្នកដឹកនាំ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោកស្រី ឃឹម ចំរើន តំណាង​ក្រសួង​កិច្ចការនារី លោកស្រី​បណ្ឌិត ប៉ែន រ៉ានី តំណាង​អង្គការ UNDP ប្រចាំ​នៅ​កម្ពុជា ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​លោកស្រី​ប្រធាន​មន្ទីរ​អនុប្រធាន​កិច្ចការនារី​រាជធានី​ខេត្ត និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​។​

​លោកស្រី ស៊ិន ណ​ម សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​បញ្ជាក់ថា ទោះជា​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​០២​ថ្ងៃ​(៣០-៣១)​ក៏ដោយ លោកស្រី​សូម​សំណូមពរ​ឲ្យ​អស់លោក លោកស្រី ខិតខំ​ពិ​ភាក​ក្សា​និង​ស្វែងយល់​ពី​ចំនុច​គន្លឹះ ដែល​បង្ហាញ​ពី​ចំនុច​ល្អៗ បញ្ជាក់​ពី​ម​ត្ថ​ភាព​ភាពជា​អ្នកដឹកនាំ ដើម្បី​យកទៅ​អភិវឌ្ឍន៍​អង្គភាព​និង​ប្រទេសជាតិ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម