​រដ្ឋមន្ត្រី​ធនធានទឹក​ជួប​ជាមួយ​ក្រុម​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អណ​ត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណៈកម្មការ​ទន្លេមេគង្គ

873
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធន​ធន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អនុញ្ញាត​ឲ្យ​​ក្រុម​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) ឆ្នាំ​២០១៦-២០២០ ដឹកនាំ​ដោយ​លោក ជេ​រេ​មី ប៊ឺ​ត (Jeremy Bird) ប្រធាន​ក្រុម​បេសកកម្ម និង​ជា​អតីត​នាយក​ប្រតិបត្តិ នៃ​លេខាធិការដ្ឋាន MRC សម្តែង​ការគួរ​សម
និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​។​
​ ​
​សម្តែង​នូវ​ការស្វាគមន៍​លោក​រដ្ឋមន្ត្រី​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល MRC សម្រេចបាន​តាមរយៈ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០ ក្នុងការ​ពង្រឹង​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​តំបន់ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​អាង​ទន្លេមេគង្គ​។ លោក​ថ្លែងអំណរគុណ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​សហការ​និង​គាំទ្រ​យ៉ាងសកម្ម​ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​ដ៏​មាន​សារសំខាន់​នេះ​។
​ ​
​ដើម្បី​បន្ត​លើកកម្ពស់​ប្រសិទ្ធភាព​និង​ភាពជោគជ័យ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​លោក លឹម គានហោ រដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​ជា​គន្លឹះ​មួយចំនួន​ដែល​ត្រូវ គិតគូរ​និង​យកចិត្តទុកដាក់​មាន​ប្រាំពីរ​ចំណុច​ដូចជា ទី​១.​ត្រូវខិតខំ​បន្ត​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការ​អនុវត្តតាម​បទដ្ឋាន​គតិយុត្តិ​
ជា​ធរមាន​និង​ការសម្រេច​របស់​ក្រុម ប្រឹក្សា​និង​គណៈកម្មាធិការ​រួម MRC និង​មាន​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ជា​សមាជិក​។ ទី​២.​ត្រូវ​ពិនិត្យ​និង​ធ្វើ
ការ​វាយតម្លៃ​ឡើងវិញ​ការងារ​របស់​គណៈកម្មកា​រ​ទន្លេ មេគង្គ​។ ទី​៣.​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្
តិការ​តំបន់​និង​ត្រូវ​កំណត់​ការងារ​ទទួលខុសត្រូវ​ឲ្យ​បានច្បាស់លាស់​ក្នុង​ចំ ណោម​យន្តការ​តំបន់​នានា​។ ទី​៤.​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការ
ពង្រឹង ការព្យាករណ៍​ទឹកជំនន់​គ្រោះរាំងស្ងួត និង​បម្រែបម្រួល​អាកាសធាតុ​ក្នុង​អាង​ទន្លេមេគង្គ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ប្រកបដោយ​ភាព​សុក្រឹត​និង​បាន​ទាន់ពេលវេលា​។ ទី​៥.​ត្រូវ​បង្កើន​សមត្ថភាព​មន្ត្រី​ជំនាញ នៃ​ប្រទេស​ជា​សមាជិក​លើ​គ្រប់​ជំនាញ​ពាក់ព័ន្ធ ដោយ​ផ្អែកលើ​តម្រូវការ​ចាំ​ចាច់​ជាក់
ស្តែង​។ ទី​៦.​ត្រូវ​ពិនិត្យ​និង​ដាក់បញ្ចូល​សកម្ម​ភាពជា​អាទិភាព​ដែល​បានកំណត់​ក្នុង​សេចក្តីថ្លែងការណ៍ ក្រុង​សៀមរាប នៃ​កិច្ចប្រជុំ កំពូល​គណៈកម្ម
ការ​ទ​ន្លេ​មេគង្គ​លើក​ទី​បី ក្នុង​ផែនការ​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​និង​ខាងមុខនឹងត្រូវ​ជំរុញ​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។ ទី​៧.​ត្រូវ​បន្ត​ខិតខំ​ក្នុងការ​កៀងគរ
​​រក​ជំនួយ​ដើម្បី​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​បាន​ពេញលេញ​។​
​ ​
​លោក​រដ្ឋមន្ត្រី​សំដែង​នូវ​សេចក្តី​ស​ង្ឈឹ​ម​ថា បេសកកម្ម​នេះ​នឹង​រកឃើញ​នូវ​ចំណុច​វិជ្ជមាន​ដែល​ត្រូវ​ពង្រឹង​បន្ថែម​និង​ចំណុច​ខ្វះ​ខ្វាត​និង​ការងារ​ជា​អាទិភាព​ដែល​ត្រូវយក​​ចិត្ត​ទុកដាក់​សម្រាប់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ MRC ឆ្នាំ​២០១៦-២០២០ និង​ក៍​ជា​ទុន​សម្រាប់​ការរៀបចំ​និង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ដំ ណាក់​កាល​បន្ទាប់​របស់ MRC​។ លោក​រដ្ឋមន្ត្រី​សូម​ជូនពរ​ដល់​ក្រុម​បេសកកម្ម​ឲ្យ​ទទួលបាន​ជោគជ័យ​សម្រាប់​កិច្ចការ​ដ៏​មាន​សារសំខាន់​នេះ​។​
​ ​
​លោក ជេ​រេ​មី ប៊ឺ​ត តំណាង​ក្រុម​បេសកកម្ម​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ក្រុម​​ការងារ​របស់លោក​ចូលជួប​សំដែង​ការគួរសម​និង​ទទួល​នូវ​អនុសាសន៍​ដ៏​ល្អៗ​សម្រាប់​ពង្រឹង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បច្ចុប្បន្ន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និងទទួលបាន​ជោគជ័យ​៕ Tp


ទីតាំងផ្សាយពាណិជ្ជកម្ម