ក្រុមហ៊ុន Apple ចេញ iPad Pro ថ្មី​មាន FaceID តែ​គ្មាន​ប៊ូ​តុង Home និង​រន្ធ​ដោត​កាស រួមជាមួយ​កុំព្យូទ័រ​ស្តើង MacBook Air និង Mac Mini ថ្មី​

1359
ចែករម្លែក
  • 27
    Shares

​បន្ទាប់ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ខែ ទីបំផុត​ក្រុមហ៊ុន Apple បាន​បញ្ចេញ​នូវ iPad Pro ឆ្នាំ ២០១៨ ថ្មី​របស់ខ្លួន​។ ដូច​ការរំពឹងទុក​អ៊ីចឹង iPad Pro ឆ្នាំ ២០១៨ បាន​រចនា​អេក្រង់​ស្ទើរ​ពេញ​ផ្ទៃ​ទាំងអស់​ស្រដៀង iPhone ថ្មី​ដែរ ហើយ​ចំណែកឯ​ប៊ូ​តុង Home ក៏ត្រូវ​បាន​ដកចេញ​ផងដែរ​។​

iPad Pro ឆ្នាំ ២០១៨ មាន​អេក្រង់ ២ ប្រភេទ​ទំហំ គឺ​មួយ​មាន​ទំហំ ១១ អ៊ី​ញ និង​មួយទៀត ១២,៩ អ៊ី​ញ ហើយ​អេក្រង់​វា​ភ្ជាប់​មក​នូវ​ប្រភេទ Liquid Retina Display ដែលមាន​វត្តមាន​លើ iPhone Xr​។​

​ក្រុមហ៊ុន Apple ក៏បាន​ដាក់បញ្ចូល​នូវ​មុខងារ Face ID ក្នុង iPad Pro ថ្មី ដែល​វា​ដំណើរការ​ទាំង​បញ្ឈរ និង​ផ្ដេក​។ អ្វីដែល​គួរឱ្យកត់សម្គាល់ គឺ​ពុំមាន​រន្ធ​ដោត​កាស ៣,៥ មិល្លីម៉ែត្រ​ក្នុង iPad ថ្មី​ឆ្នាំនេះ​ទេ​។​

iPad Pro ២០១៨​តម្លៃ ៧៩៩ ដុល្លារ​នេះ គឺ​ប្រើ​នូវ​បន្ទះ​ឈី​ប A12X Bionic ដែល​ធំ​ជាង​បន្ទះ​ឈី​ប A12 bionic ដែល​ត្រូវ​បានដាក់​ប្រើ​ក្នុង iPhone ទាំង​៣​ម៉ូ​ដែល ដែល​ចេញ​ក្នុងឆ្នាំនេះ​។​

Apple ក៏បាន​និយាយថា iPad Pro ថ្មី ផ្ដល់នូវ​ក្រាហ្វិក​លឿន​ជាង​មុន ២ ដង​។ ហើយ​ចំណែកឯ​រន្ធ​ដោត​ឆ្នាំង​សាក​វិញ គឺ​ប្រើ​ប្រភេទ USB-C Type ដូច្នេះ​អ្នក​អាច​សាក​ឆ្នាំង iPhone ស៊េរី​ថ្មី​របស់​អ្នក​ជាមួយនឹង iPad Pro ២០១៨​នេះ​ក៏បាន​។​

​ក្រៅពី iPad ថ្មី​នេះ ក្រុមហ៊ុន Apple ក៏បាន​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​យួរដៃ​ដ៏​ស្តើង​របស់ខ្លួន​គឺ MacBook Air និង​កុំព្យូទ័រ Mac Mini ដែល​អាច​បញ្ជា​ទិញ​ជាមុន​បាន​ចាប់​ពីថ្ងៃ​អង្គារ​ទី​៣០​តុលា​តទៅ​។

​កុំព្យូទ័រ MacBook Air មានតម្លៃ ១១៩៩ ដុល្លារ មាន​អេក្រង់ Retina Display ទំហំ​១៣,៣​អ៊ី​ញ មាន​ជម្រើស​៣​ពណ៌ និង​មាន​កម្រាស់​ត្រឹម ១៥,៦ មិល្លីម៉ែត្រ​។

​កុំព្យូទ័រ Mac Mini ដែល​ខ្លាំងក្លា​ជាង​មុន គឺមាន​តម្លៃ ៧៩៩ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

Apple បង្ហាញ iPad Pro ឆ្នាំ ២០១៨ ព្រមទាំង​កុំព្យូទ័រ MacBook Air និង​កុំព្យូទ័រ Mac Mini

ទីតាំងផ្សាយពាណិជ្ជកម្ម