យោធា​ម្នាក់​ស្លាប់​ដោយ​ជិះ​ម៉ូតូ​ពេលយប់​បុក​ជាមួយ​រថយន្ត​នៅ​ស្រុក​បាណន់​

674
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​យោធា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ​ដោយ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ទៅបុក​ជាមួយ​រថយន្ត​ធុន​ធំ​បើក​បញ្ច្រាសទិស​គ្នា​ កាលពី​យប់​ថ្ងៃទី​៣០ ​ខែតុលា​ ឆ្នាំ​២០១៨ ​នៅលើ​ផ្លូវជាតិ​លេខ​
៥៧​ត្រង់ចំណុច​ក្រុមទី​៦ ភូមិ​រំ​ជៃ​ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។

លោក​អនុសេនីយ៍ឯក ​រើ​យ ចំរើន ​មេ​បញ្ជា​​ការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាណន់​បានឱ្យដឹងថា​ យោធា​ដែល​ស្លាប់​មានឈ្មោះ ហួត ចាន់ថន​ភេទ​ប្រុស អាយុ​៣៣៤​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ​តា​គ្រាម​ស្រុក​បាណន់ខេត្តបាត់ដំបង​។ ​ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្ត​​សញ្ញាណ បាន​រត់គេចខ្លួន​បាត់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា ​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជា​យោធា​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា C125 ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បាត់ដំបង​1M 5775 បើកបរ​រ​ពី​លិចទៅ​កើត រួច​បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាក​លេខ​ស្វាយរៀង​3A0716​ចំ​ពីមុខ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ​ចំណែក​អ្នកបើករថយន្ត​បាន​រត់​​គេចខ្លួនបាត់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។​

សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​។​ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​នគរបាល​ចរាចរណ៍​ខេត្ត​បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ ​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ឱ្យចូល​ខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម